|
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi (រូបថត៖Xinhua/TTXVN) |
(VOVworld) - ថ្លែងមតិក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីប៉េកាំងនាថ្ងៃទី១៨
មេសា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានដាស់តឿនឲ្យភាគីទាក់ទិនទាំង
អស់ ខំប្រឹងប្រែងស្វែងរកសន្តិវិធីសំរាប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ។លោក Wang
Yi សង្កត់ធ្ងន់ថានេះជាដំណោះស្រាយតែមួយគត់សំរាប់ស្ថានភាព នាបច្ចុប្បន្ន។
សេចក្ដីអំពាវនាវរបស់លោក Wang Yi ត្រូវបាននាំចេញមួយថ្ងៃ ក្រោយពីឯកអគ្គរដ្ឋ
ទូតរងស.ប.បកូរ៉េប្រចាំនៅអ.ស.បប្រកាសថា ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេច
ប្រឈមមុខនឹងសង្គ្រាមក្រោមគ្រប់រូបភាពជាមួយអាមេរិក៕