ចិនសង្ឃឹមថា បារាំងនឹងជំរុញ​ឲ្យ​ EU បន្តអនុវត្តន៍គោលនយោបាយវិជ្ជមាន និង​ជាក់​ស្តែង​ជាមួយ​ចិន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃទី ២៧ ខែមេសា បានជួបសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដោយសង្ឃឹមថា ប្រទេសបារាំងនឹងជំរុញដល់សហភាពអឺរ៉ុប (EU) ឱ្យបន្តអនុវត្តន៍គោលនយោបាយវិជ្ជមាន និងជាក់ស្តែងជាមួយប្រទេសចិន។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Wang Yi បានឲ្យដឹងថា ស្ថានភាពអន្តរជាតិបច្ចុប្បន្ន មានភាពស្មុគស្មាញ បញ្ហាប្រឈម និងចំណុចក្តៅជាច្រើនដែលបានលេចឡើង ហើយចិនត្រៀមខ្លួនសហការជាមួយប្រទេសបារាំង ដើម្បីលើកកម្ពស់តួនាទីនាំមុខគេរបស់ការទូតប្រមុខរដ្ឋ ដោយនាំមកនូវអត្ថន័យថ្មីៗទៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ហើយសង្ឃឹមថា បារាំងនឹងជំរុញសហភាពអឺរ៉ុបឱ្យបន្តអនុវត្តន៍គោលនយោបាយវិជ្ជមាន និងជាក់ស្តែងជាមួយចិន។

ចិនសង្ឃឹមថា បារាំងនឹងជំរុញ​ឲ្យ​ EU បន្តអនុវត្តន៍គោលនយោបាយវិជ្ជមាន និង​ជាក់​ស្តែង​ជាមួយ​ចិន - ảnh 1រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ រូបថត៖ រ៉យទ័រ

ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំងបានឲ្យដឹងថា ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន និងសម្រេចបាននូវលទ្ធផលដែលប្រទេសទាំងពីរមានផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវសហការគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមចំណុចក្ដៅគគុក ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល រួមចំណែកបង្រួញគម្លាតរវាងខាងជើង និងខាងត្បូង ជៀសវាងការប្រឈមមុខដាក់គ្នាជាក្រុម និងជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងបារាំង-ចិន ក៏ដូចជារវាង សហភាពអឺរ៉ុប - ចិនផងដែរ។

ភាគីទាំងពីរបានឯកភាពសហការគ្នាក្នុងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត បន្តពង្រឹងការសម្របសម្រួលដោះស្រាយការប្រែប្រួលអាកាសធាតុ បង្កើតបរិយាកាសអាជីវកម្មល្អសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ