ចិនស្នើជប៉ុនកុំលូកដៃក្នុងបញ្ហាតៃវ៉ាន់

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Yoshimasa Hayashi នៅទីក្រុងប៉េកាំង នៅថ្ងៃទី ២ ខែមេសា។

ចិនស្នើជប៉ុនកុំលូកដៃក្នុងបញ្ហាតៃវ៉ាន់ - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិន Qin Gang នៅទីក្រុងប៉េកាំង ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣  (រូបថត៖ រ៉យទ័រ)

នៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីការបរទេសចិនបានជំរុញឱ្យជប៉ុនគោរពតាមគោលការណ៍ និងការប្តេជ្ញាចិត្តក្នុងឯកសារនយោបាយចំនួនបួន រវាងចិន និងជប៉ុន ដោយ “កុំជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់ និងមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់តៃវ៉ាន់គ្រប់ទម្រង់”។ លោក Qin Gang បានចាត់ទុកថា ទំនាក់ទំនងចិន-ជប៉ុនកំពុងប្រឈមមុខទាំងឱកាស និងបញ្ហាប្រឈមក្នុងបរិបទពិភពលោកពោរពេញដោយអស្ថិរភាព។ យោងតាមរដ្ឋមន្ត្រីការបរទេសចិន ការរួមរស់ប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព គឺជា “ជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ទំនាក់ទំនងចិន-ជប៉ុន”។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ីឦសានទាំងបី ស្ថានភាពនៅឧបទ្វីបកូរ៉េ និងកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ