ចិនសន្យាគាំទ្ររដ្ឋអំណាចនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងងម៉ាកាវ


ចិនសន្យាគាំទ្ររដ្ឋអំណាចនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងងម៉ាកាវ - ảnh 1
ចិនសន្យាគាំទ្ររដ្ឋអំណាចនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងងម៉ាកាវ (Image: VNA)

(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង
(ចិន) លោក Leung Chun-ying នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី ២៦ ធ្នូ ប្រធានរដ្ឋចិន លោក
Xi Jinping បានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍ប្រព័ន្ធនយោបាយនៅហុងកុងត្រូវប្រតិបត្តិ តាមសណ្តាប់ធ្នាប់និងសមស្របនឹងច្បាប់។ ប្រធានរដ្ឋចិនបានលើកច្បាស់ថា៖ រដ្ឋាភិបាលមជ្ឈឹមគាំទ្ររដ្ឋអំណាចនៅតំបន់រដ្ឋបាលពិសេសហុងកុង ក៏ដូចជា ការសម្រេចទាក់ទិននានាដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចិនបាននាំចេញ។
លោក Xi Jinping  ក៏បានអំពាវនាវឲ្យប្រជាជនហុងកុងយកចិត្តទក់ថែមទៀតដល់
ផលប្រយោជន៍រួម ការពារស្ថិរភាពសង្គម ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលស្គាល់ ការគ្រប់គ្រងដោយច្បាប់និងធានាថា៖ តំបន់រដ្ឋបាលហុងកុងអភិវឌ្ឍន៍ដ៏រឹងមាំតាម
គោលការណ៍ “ប្រទេសមួយ-បែបបទចំនួន ២ “ និងច្បាប់សារវ័ន្ត។ ក្នុងជំនួបជាមួយ ប្រធានតំបន់រដ្ឋបាលពិសេសម៉ាកាវ លោក Fernando Chui ប្រធានរដ្ឋចិនបានសម្តែង ការគាំទ្ររបស់រដ្ឋាភិបាលមជ្ឈឹមចំពោះរដ្ឋអំណាចម៉ាកាវ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី
ចិន លោក Li Keqiang បានជួបធ្វើការជាមួយលោក Leung Chun-ying និង លោក
Fernando Chui ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ