ចិនសន្យាបន្តជម្រុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយស.ប​.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ១០ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ (KCNA) បានឲ្យដឹងថាប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានផ្ញើសារមួយច្បាប់ទៅកាន់មេដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុនដែលក្នុងនោះលោកបានសន្យាជំរុញវឌ្ឍនភាពនិងអភិវឌ្ឍដ៏រឹងមាំនូវទំនាក់ទំនងចិន - ស.ប.ប កូរ៉េ។
ចិនសន្យាបន្តជម្រុញបន្ថែមទៀតនូវទំនាក់ទំនងជាមួយស.ប​.ប កូរ៉េ - ảnh 1 ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (ខាងឆ្វេង) និង មេដឹកនាំស.ប.ប កូរ៉េ លោកគីមជុងអ៊ុន (ខាងស្តាំ)

យោងតាម KCNA បានបន្ថែមទៀតថាសាររបស់លោកស៊ីជិនពីងគឺសំដៅឆ្លើយតបទៅនឹងលិខិតដែល លោក គីមជុងអ៊ុន ធ្លាប់បានផ្ញើជូនប្រធានរដ្ឋចិន កាលពីសប្តាហ៍មុនដោយអបអរសាទរនិងកោតសរសើរចំពោះជោគជ័យរបស់ទីក្រុង    ប៉េកាំងក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស SARS-CoV-2 ដែលបង្កជំងឺ COVID-19 ។

ទន្ទឹមនឹងនេះដែរ KCNA ក៏បានដកស្រង់សាររបស់លោកស៊ីជិនពីងដោយបញ្ជាក់ថាលិខិតរបស់មេដឹកនាំគីមជុងអ៊ុនបានសរឲ្យឃើញពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណងមិត្តភាពជាប្រពៃណីរវាងចិន និងស.ប.ប កូរ៉េ ក៏ដូចជាកម្លាំងរស់ដ៏អស្ចារ្យនៃទំនាក់ទំនងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ