ចិនសន្យារួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗចំនួន ៣
(VOVWORLD) - នៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ២ មិថុនា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ចិនគោរពតួនាទីរបស់ អាស៊ាន វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ហើយសន្យារួមជាមួយ អាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាគោលចំនួន ៣ គឺ៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងសង្គម។
ចិនសន្យារួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗចំនួន ៣ |
នៅសន្និសីទកាសែតប្រចាំខែនាថ្ងៃទី ២ មិថុនា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា៖ ចិនគោរពតួនាទីរបស់ អាស៊ាន វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ហើយសន្យារួមជាមួយ អាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាគោលចំនួន ៣ គឺ៖ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងសង្គម។ តាមលោកស្រី Hua Chunying ថា៖ ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ាន ចិននឹងរួមជាមួយអាស៊ានបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ទាំង ៣ ពោលខាងលើហើយ រួមវិភាគទានជាបន្តសំរាប់សន្តិភាពនិងការអភិវឌ្ឍ ក្នុងតំបន់។ ក្រៅពីនោះ លោកស្រី Hua Chunying ក៏បានឲ្យដឹងថែមទៀតថា៖ ចិនសន្យារួមជាមួយភាគីទាក់ទិននានាបន្តសហប្រតិបត្តិការណ៍យ៉ាងជិតស្និទ្ធ ថែមទៀតដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលគ្រប់ជ្រុងជ្រោយក្នុង តំបន់ (RCEP) រួមជាមួយគ្នាជំរុញយ៉ាងខ្លាំងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ី បូព៌ារ៕