ចិនអំពាវនាវឱ្យមានដំណោះស្រាយស្ថាបនាសម្រាប់ សង្គ្រាមពាណិជ្ជកម្មជាមួយ អាមេរិក

(VOVWORLD) -លោក Yi Gang បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំជាប្រចាំឆ្នាំនៃ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះ បាលីប្រទេសឥណ្ឌូណេស៊ី។

 

ចិនអំពាវនាវឱ្យមានដំណោះស្រាយស្ថាបនាសម្រាប់ សង្គ្រាមពាណិជ្ជកម្មជាមួយ អាមេរិក - ảnh 1លោក Yi Gang ទេសាភិបាលធាគារប្រជាជន (មជ្ឈឹម) ចិន 

ក្នុងការខិតខំប្រឹងប្រែងសំដៅបន្ថូរបន្ថយភាពតាមតឹងខាងពាណិជ្ជកម្ម និងរូបិយវត្ថុជាមួយអាមេរិកនោះ នាថ្ងៃទី ១៤ខែតុលា លោក Yi Gang ទេសាភិបាលធាគារប្រជាជន (មជ្ឈឹម) ចិន បានអំពាវនាវ ឲ្យមាន "ដំណោះស្រាយដែលមានចរិតលក្ខណៈស្ថាបនា" ក្នុងបរិបទ ដែលជំលោះនេះកំពុងគំរាមកំហែងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចពិភពលោក។

លោក Yi Gang បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំជាប្រចាំឆ្នាំនៃ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះ បាលីប្រទេសឥណ្ឌូណេស៊ី។ លោក Yi Gang ក៏បានព្រមានថា ជម្លោះរវាងប្រទេសមហាអំណាចធំបំផុតទាំងពីរនៅលើពិភពលោក និងធ្វើឲ្យភាគីទាំងពីរទទួលបរាជ័យ។ លោកសង្កត់ធ្ងន់ថាសង្គ្រាមពាណិជ្ជកម្មនឹងនាំមកនូវការប៉ាន់ស្មានជាអវិជ្ជមាន ហើយបង្កស្ថាភាពអស្ថិរភាព។

លោក Yi Gang ទេសាភិបាលធាគារប្រជាជន បានអំពាវនាវដូច្នេះ មួយថ្ងៃ ក្រោយពីពេល IMF បានព្រមានថា "ច្រកទ្វារឱកាស" ដែលធានាឲ្យកំណើនសេដ្ឋកិច្ចសកលដើរតាមទិសដៅដ៏ត្រឹមត្រូវគឺកំពុង បង្រួញពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ