ចិនអំពាវនាវឱ្យអាមេរិក គោរពគោលការណ៍ “ចិនតែមួយ“

(VOVWORLD) - ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពគោលការណ៍ "ចិនតែមួយ" នៅក្នុងបញ្ហាកោះតៃវ៉ាន់ ក្នុងបរិបទដែលគណៈប្រតិភូសភាអាមេរិកបានធ្វើទស្សនកិច្ចនៅកោះនេះ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែសីហា។
ចិនអំពាវនាវឱ្យអាមេរិក គោរពគោលការណ៍ “ចិនតែមួយ“ - ảnh 1ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi ថ្លែងមតិក្នុងដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់(ចិន) នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ Reuters)

ដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកត្រូវបានធ្វើឡើងមិនដល់ពីរសប្តាហ៍នោះទេ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ (ចិន)។

ការអត្ថាធិប្បាយរបស់កាសែត Xinhua នៅថ្ងៃទី ១៤ ខែសីហាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សមាជិកសភានិងអ្នកនយោបាយអាមេរិកទៅកាន់កោះតៃវ៉ាន់ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ "ចិនតែមួយ" ក៏ដូចជាបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ចំនួន ៣។ ទីក្រុងប៉េកាំងបានអាះអាងថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ចំណាត់ការដែលគំរាមកំហែងដល់គោលការណ៍ "ចិនតែមួយ"។

គណៈប្រតិភូសភាអាមេរិកដែលមានសមាជិក៥នាក់ ដឹកនាំដោយ សមាជិកព្រឹទ្ធសភារដ្ឋ Massachusetts មកពីគណបក្សប្រជាធិបតេយ្យលោក Ed Markey។ ក្រៅពីនេះ ក៏មានសមាជិកសភាជាន់ទាបមកពីគណបក្សសាធារណរដ្ឋ លោកស្រី Aumua Amata Coleman Radewagen និងសមាជិកសភាជាន់ទាប៣រូប មកពីគណបក្សប្រជាធិបតេយ្យ គឺលោក John Garamendi លោក Alan Lowenthal និងលោក Don Beyer៕

ប្រតិកម្មទៅវិញ

ផ្សេងៗ