ចិនអំពាវនាវឲ្យ ស.ប.ប.ក. និងអាមេរិកដំណើរការសន្ទនាផ្ទាល់

(VOVWORLD) - ចិនសង្ឃឹមថា៖ ស.ប.ប.ក. និងអាមេរិកនឹងដំណើរការសន្ទនា ដោយផ្ទាល់យ៉ាងឆាប់រហ័ស។ 
ចិនអំពាវនាវឲ្យ ស.ប.ប.ក. និងអាមេរិកដំណើរការសន្ទនាផ្ទាល់ - ảnh 1 ចិនអំពាវនាវឲ្យ ស.ប.ប.ក. និងអាមេរិកដំណើរការសន្ទនាផ្ទាល់

(VOVworld) – ចិនសង្ឃឹមថា៖ ស.ប.ប.ក. និងអាមេរិកនឹងដំណើរការសន្ទនា ដោយផ្ទាល់យ៉ាងឆាប់រហ័ស។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានអំពាវានាវដូច្នេះនៅសន្និសីទកាសែតនាថ្ងៃទី ២៧ កុម្ភៈ ក្នុងកាលៈ ទេសៈ មានព័ត៌មានថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ចាត់ទុកថា ការសន្ទនាជាមួយកូរ៉េខាងជើងអាចត្រូវបានប្រព្រឹត្តទៅតែក្រោមលក្ខ័ណ្ឌសមស្របបន្ទាប់ពីព្យុងយ៉ាងសម្តែងការត្រៀមខ្លួនជាស្រេចជួបចរចាជាមួយវ៉ាស៊ីនតោន។ លោក Lu Kang បានអះអាងថា៖ ភាពតានតឹងលើឧបទ្វីប កូរ៉េនាពេលថ្មីៗនេះបានបន្ធូស្រាល ហើយចិនសង្ឃឹមថា ប្រការនេះអាចត្រូវបាន រក្សាក្រោយពីមហោស្រពកីឡារដូវរងារនិងមហោស្រពកីឡាសំរាប់ជនពិការ Paralympic ដែលជួយភាគីទាក់ទិននានាវិលមកតុចរចាដោះស្រាយបញ្ហា នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ប្រការនេះសមស្របទាំងស្រុងជាមួយបំណងប្រាថ្នា របស់ ស.ប.ប.ក. កូរ៉េខាងត្បូង បណ្ដាប្រទេសក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ