ចិនអំពាវនាវឲ្យភាគីនានាមានការអត់ធ្មត់ចំពោះការដែលស.ប.បកូរ៉េសាកល្បងនុយក្លេអ៊ែរ

ចិនអំពាវនាវឲ្យភាគីនានាមានការអត់ធ្មត់ចំពោះការដែលស.ប.បកូរ៉េសាកល្បងនុយក្លេអ៊ែរ - ảnh 1
ប្រធានរដ្ឋចិនលោក Xi Jinping (ខាងស្ដាំ)និងអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករស.ប.បកូរ៉េលោក Ri Su-yong​ នៅទីក្រុងប៉េកាំង (រូបថត៖Xinhua/TTXVN)

(VOVworld) - នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ស.ប.បកូរ៉េដែលទៅ
បំពេញទស្សនកិច្ចនៅប៉េកាំង នាថ្ងៃទី១ មិថុនា ប្រធានរដ្ឋចិនលោក Xi Jinping បាន
សំដែងក្ដីសង្ឃឹមថា ភាគីទាំងអស់នឹងមានភាពស្ងប់ស្ងាត់និងការអត់ធ្មត់ចំពោះស្ថាន
ភាពនៅឧបទ្វីបកូរ៉េ។លោក Xi Jinping ក៏បានប្រកាសថា ចិនមាន គោលបំណង
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយស.ប.បកូរ៉េ។រីឯ អនុប្រធាន គណៈកម្មាធិការ
មជ្ឈឹមបក្សពលករស.ប.បកូរ៉េលោក Ri Su-yong បានបញ្ជូនសារ របស់មេដឹកនាំ
ប្រទេសនេះលោក​Kim Jong-un ទៅដល់ប៉េកាំងថា ស.ប.បកូរ៉េ មានគោលបំណង
សហប្រតិបតិ្តការជាមួយចិន បង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាពប្រពៃណី
រក្សាសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េនិងតំបន់អាស៊ីភាគ ឦសាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ