ចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពតាមការសន្យាក្នុងសន្ធិសញ្ញាហាមប្រាមការធ្វើតេស្ដអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថា៖ សហរដ្ឋអាមេរិកនៅតែជាប្រទេសឈានមុខគេក្នុងការធ្វើតេស្តនុយក្លេអ៊ែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នាថ្ងៃទី ២៥ ខែឧសភា បានសម្តែងក្ដីព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ចំពោះព័ត៌មានអំពីការពិភាក្សារបស់ក្រុមមន្ត្រីអាមេរិក ដែលទាក់ទងនឹងលទ្ធភាពតភ្ជាប់សកម្មភាពធ្វើតេស្តនុយក្លេអ៊ែរ ព្រមទាំងដាស់តឿនដល់ទីក្រុងវ៉ាស៊ីនតោនអនុវត្តន៍រាល់កាតព្វកិច្ច តាមការកំណត់របស់សន្ធិសញ្ញាហាមប្រាមការធ្វើតេស្ដអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ (CTBT)។
យោងតាមលោក Zhao Lijian បានឲ្យដឹងថា ទោះបីជា CTBT ដែលជាសសរទ្រូងដ៏សំខាន់មួយ នៃមូលដ្ឋានគ្រឹះសម្រាប់យន្តការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរអន្តរជាតិ មិនទាន់ចូលជាធរមានក៏ដោយ ប៉ុន្តែការហាមប្រាមធ្វើតេស្តនុយក្លេអ៊ែរបានក្លាយជាបទបបញ្ញត្តិអន្តរជាតិទៅហើយ។ លោក Zhao Lijian បានសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិកនៅតែជាប្រទេសឈានមុខគេក្នុងការធ្វើតេស្តនុយក្លេអ៊ែរផងដែរ៕