ចិនអំពាវនាវឲ្យអាមេរិកគប្បីមានហេតុផលថែមទៀតក្នុងបញ្ហាពាណិជ្ជកម្ម
(VOVWORLD) - អាមេរិកគប្បីបង្ហាញហេតុផលឲ្យបានខ្លាំងក្លាថែមទៀតក្នុងបញ្ហាពាណិជ្ជ កម្ម ហើយត្រូវបញ្ចប់ការធ្វើមហន្តរាយទៅលើផលប្រយោជន៍របស់ប្រទេសនានា ក៏ដូចជាគោលនយោបាយរបស់អាមេរិកខ្លួនឯង។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping |
អាមេរិកគប្បីបង្ហាញហេតុផលឲ្យបានខ្លាំងក្លាថែមទៀតក្នុងបញ្ហាពាណិជ្ជ កម្ម ហើយត្រូវបញ្ចប់ការធ្វើមហន្តរាយទៅលើផលប្រយោជន៍របស់ប្រទេសនានា ក៏ដូចជាគោលនយោបាយរបស់អាមេរិកខ្លួនឯង។ នេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដែលត្រូវបាននាំចេញ នៅសន្និសីទកាសែតនាថ្ងៃទី ១៩ មិថុនា។ តាមលោក Geng Shuang ថា៖ ទាក់ទិនដល់ការឯកភាពដែលភាគីទាំងពីរទទួលបាននៅបណ្ដាវង់ចរចាពាណិជ្ជកម្ម កន្លងទៅ អាមេរិកបានញុះញង់ឡើងវិញសង្គ្រាមពាណិជ្ជកម្មជាថ្មីម្តងទៀត។ មន្ត្រីរូបនេះបានអះអាងនូវគោលជំហររបស់ចិនគឺមិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មណាមួយជាមួយអាមេរិកទេប៉ុន្តែក៏មិនខ្លាច់ប្រការនេះដែរ។ ចិននឹងបន្តមានវិធានការការពារផលប្រយោជន៍ជាតិក៏ដូចជាគាំទ្រយ៉ាងខ្លាំងចំពោះសកលភាវូបនីយកម្ម សេដ្ឋកិច្ចនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែរ៕