ចិន-អាមេរិកឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគី

ចិន-អាមេរិកឯកភាពលើការជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Flynn (រូបថត៖AFP)

(VOVworld) - នារសៀលថ្ងៃទី៤ កុម្ភៈ ក្រសួងការបរទេសចិនបានចេញសេចក្ដី
ជូនដំណឹងដែលលើកច្បាស់ថា សមាជិកក្រុមប្រឹក្សារដ្ឋប្រទេសនេះលោក Yang
Jiechi បានអញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិក
លោក Michael Flynn ក្នុងនោះសំដែងក្ដីសង្ឃឹមថា នឹងសហការជាមួយ វ៉ាស៊ីនតោន
ដើម្បីគ្រប់គ្រងជំលោះក៏ដូចជាបញ្ហារស៊ើបនានាផងដែរ។នៅក្នុងការសន្ទនាតាម
ទូរស័ព្ទនាយប់ថ្ងៃទី៣ កុម្ភៈ នេះ លោក Yang Jiechi បានអំពាវនាវឲ្យ រដ្ឋអំណាចថ្មី
របស់អាមេរិករក្សាកិច្ចសហប្រតិបតិ្តការជាមួយចិន ឲ្យបានសមស្រប នឹងផល
ប្រយោជន៍រួមនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិលោក Flynn អះអាងថា រដ្ឋអំណាចរបស់
ប្រធានាធិបតីលោក Donald Trump សន្យាជំរុញខ្លាំងនូវកិច្ចសហប្រតិបតិ្តការទ្វេភាគី
ហើយត្រៀមខ្លួនពន្លឿនកិច្ចសហប្រតិបត្តិដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ភាគី
ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ