ចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត
(VOVWORLD) - សប្តាហ៍កិច្ចសហប្រតិបត្តិការថាមពលស្អាតចិន-អាស៊ានឆ្នាំ២០២៣ ដែលសហការរៀបចំដោយរដ្ឋបាលថាមពលជាតិចិន អាជ្ញាធរខេត្តហៃណាន និងក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី បានបើកដំណើរការនាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហៃគូ ខេត្ត ហៃណាន ប្រទេសចិន។
ថ្លែងក្នុងពិធីបើក ប្រធាននាយកដ្ឋានថាមពលជាតិចិន លោក Zhang Jianhua បានលើកឡើងថា មានចំណុចសំខាន់ៗជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអាស៊ានក្នុងវិស័យដូចជា៖ ការទទួលបានថាមពល ការអនុវត្តការច្នៃប្រឌិតបច្ចេកវិទ្យាថាមពលស្អាត និងការវិនិយោគថាមពលបៃតង។ នៅពេលអនាគត ចិនសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសអាស៊ានក្នុងទិដ្ឋភាពដូចជាការតភ្ជាប់អគ្គិសនី ថាមពលកកើតឡើងវិញ និងការកសាងសមត្ថភាពថាមពលស្អាត។
យោងតាមអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន តម្រូវការថាមពលនៅក្នុងតំបន់អាស៊ានគ្រោងនឹងកើនឡើងពី ៣ ទៅ ៤ ដងនៅឆ្នាំ ២០៥០។ លោក កៅ គឹមហួន សង្ឃឹមថា សប្តាហ៍នៃកិច្ចសហប្រតិបត្តិការថាមពលស្អាតអាស៊ាន-ចិន នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងពីរអនុវត្តវិធានការបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរថាមពលបៃតង និងកាបូនទាប ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃភាគីសងខាង ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន៕