ចិន-ឥណ្ឌូណេស៊ីអំពាវនាវខំប្រឹងប្រែងរក្សាសន្តិភាពនៅ សមុទ្រខាងកើត

ចិន-ឥណ្ឌូណេស៊ីអំពាវនាវខំប្រឹងប្រែងរក្សាសន្តិភាពនៅ សមុទ្រខាងកើត - ảnh 1
ប្រធានរដ្ឋ ចិន លោក Xi Jinping និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono (Image: VOV Online)

(VOVworld) – ក្នុងសេចក្តីថ្លែងការរួមក្រោមចំណងជើងថា៖ “ទិសដៅអភិវឌ្ឍន៍នា ពេលអនាគតរបស់ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-ឥណ្ឌូណេស៊ី” ប្រធានរដ្ឋ
ចិន លោក Xi Jinping និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang
Yudhoyono បានសង្កត់ធ្ងន់ថា៖ ចិន ឥណ្ឌូណេស៊ី និងបណ្ដាប្រទេសជាសមាជិក អាស៊ាននឹងគួបផ្សំជាមួយគ្នាដើម្បីអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញនិងមានប្រសិទ្ធភាព សំដៅរក្សាសន្តិភាពស្ថិរភាពនៅលើសមុទ្រខាងកើត។ បទថ្លែងការពោលខាង
លើត្រូវបាននាំចេញ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌូណេស៊ីរបស់ប្រធាន
រដ្ឋចិន លោក Xi Jinping ក្នុងរយៈពេល ២ ថ្ងៃ។ ក្រៅពីនោះ ថ្នាក់ដឹនាំទាំង ២ រូប បានឯកភាពឆ្ពោះទៅការអនុម័តលើក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)
ដោយឈរ លើបណ្ដាគោលការណ៍និងស្មារតីរបស់ DOC។ នាថ្ងៃទី ៣ តុលា
លោក Xi Jinping បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី មុនពេល
ចូលរួម សន្និសីទវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែល
កំពុង ប្រព្រឹត្តទៅនៅកោះ Bali ឥណ្ឌូណេស៊ី។

តាមគំរោង ប្រធានរដ្ឋចិននឹងបង្គំគាល់ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim Mu’
adzam Shah និងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសនេះ លោក Najib Razak
មុនពេល ថ្នាក់ដឹកនាំទាំង ២ រូប នឹងចូលរួមសន្និសីទជាន់ខ្ពស់សហប្រតិ បត្តិការ
សេដ្ឋកិច្ច ចិន-ម៉ាឡេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ