ចាប់ខ្លួនបានជនសង្ស័យសំខាន់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស

ចាប់ខ្លួនបានជនសង្ស័យសំខាន់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស - ảnh 1
ជនសង្ស័យ​​ Salah Abdeslam (រូបថត៖europe1.fr)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីបារាំងនិងប៊ែលហ្សិកប្រកាសថា បានចាប់ខ្លួនជន
សង្ស័យសំខាន់ក្នុងការវាយប្រហារភេរវកម្មនៅរដ្ឋធានីប៉ារីសរបស់បារាំងនោះគឺ
Salah Abdeslem។ការចាប់ខ្លួននេះត្រូវបានអនុវត្តន៍នៅខ័ណ្ឌ Molenbeek រដ្ឋធានី
ព្រុចសែល ប្រទេសប៊ែលហ្សិកនាយប់ថ្ងៃទី១៨ មិនា។ក្នុងសន្និសីទកាសែតរួមជា
មួយនាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Charles Michel នៅទីក្រុងព្រុចសែលបន្ទាប់
ពីការចាប់ខ្លួន ប្រធានាធិបតីបារាំងលោក Fracois Hollande បានអះអាងថា បារាំង
នឹងស្នើរឲ្យប៊ែលហ្សិកធ្វើបត្យាប័ន ​Salah Abdeslem មកបារាំងដើម្បីសួរ ចម្លើយនិង
កាត់ទោស។ក្រៅពី Salah Abdeslem គិតរហូតដល់ពេលនេះមាន ជនសង្ស័យដទៃ
ទៀតចំនួន១១នាក់ត្រូវចាប់ខ្លួននៅប៊ែលហ្សិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ