ចាំបាច់ត្រូវកត់សម្គាល់ឲ្យបានសក្តិសមចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរក្សាតុល្យភាពពាណិជ្ជកម្ម
(VOVWORLD) - លោក Adam Sitkoff បានចាត់ទុកថា កំណើននៃទំហំនាំចេញរបស់វៀត ណាមទៅកាន់អាមេរិកនាពេលកន្លងមក ហាក់ដូចជាស្ដែងចេញពីការ បន្លាស់ទីប្រភពផ្គត់ផ្គង់ពីប្រទេសផ្សេងៗមកវៀតណាម។ រដ្ឋអំណាចរបស់ លោកប្រធានាធិបតី Trump គួរតែចាត់ទុកថា និន្នាការនេះជាសក្ខីភាពនៃ ជោគជ័យរបស់ពួកគេ ក្នុងការអនុវត្តគោលនយោ បាយធ្វើពិពិធកម្មនូវខ្សែ សង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោក Adam Sitkoff នាយកប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំ ទីក្រុងហាណូយ។
(រូបថត៖ chinhphu.vn) |
“វិធានការតបតវិញខុសៗគ្នា ដែលក្នុងនោះមានការកែសម្រួលពន្ធគយ អាចជះឥទ្ធិពលដ៏ធំធេងទៅលើអាជីវកម្មអាមេរិកដែលកំពុងប្រតិបត្តិនៅវៀតណាម។ ជំនួសឲ្យការស្វែងរកទណ្ឌកម្ម រដ្ឋាភិបាលអាមេរិកគប្បី ស្វែងរក ដំណោះស្រាយជួយសម្រួលដល់ទំនិញនិងសេវាកម្មរបស់ខ្លួនចូលទៅ ទីផ្សារនេះឲ្យបានច្រើនថែមទៀត។ នាគ្រានោះ វៀតណាមអាចកែតម្រូវ អតិរេកពាណិជ្ជកម្មកាន់តែកើនឡើងៗជាមួយអាមេរិកតាមទិសដៅដែល ផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរ”។ នេះបើតាមការថ្លែងរបស់លោក Adam Sitkoff នាយកប្រតិបត្តិសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំ ទីក្រុងហាណូយ នៅពេលជួបប្រាស្រ័យជាមួយអ្នកយកព័ត៌មានទាក់ទិន ដល់ការដែលវៀតណាម (រួមជាមួយស្វីស) ត្រូវបានក្រសួងរតនាគារ អាមេរិកដាក់បញ្ជូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសបន្លំរូបិយប័ណ្ណ។ លោក Adam Sitkoff បានចាត់ទុកថា កំណើននៃទំហំនាំចេញរបស់វៀត ណាមទៅកាន់អាមេរិកនាពេលកន្លងមក ហាក់ដូចជាស្ដែងចេញពីការ បន្លាស់ទីប្រភពផ្គត់ផ្គង់ពីប្រទេសផ្សេងៗមកវៀតណាម។ រដ្ឋអំណាចរបស់ លោកប្រធានាធិបតី Trump គួរតែចាត់ទុកថា និន្នាការនេះជាសក្ខីភាពនៃ ជោគជ័យរបស់ពួកគេ ក្នុងការអនុវត្តគោលនយោបាយធ្វើពិពិធកម្មនូវខ្សែ សង្វាក់ផ្គត់ផ្គង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមជាមួយគ្នានោះ អាមេរិក ចាំបាច់ត្រូវជៀសវាងវិធានការតបតបវិញដែលប្រឆាំងនឹងលទ្ធផលពីគោលនយោបាយរបស់ផ្ទាល់ខ្លួន។ លោកនាយកប្រតិបត្តិ AmCham រូបនេះបាន ចាត់ទុកថា អំពើណាមួយសំដៅបង្កឡើងការខូចខាតទៅលើសេដ្ឋកិច្ចវៀត ណាមក៏អាចបង្កការខូចខាតដល់ទំនាក់ទំនងភាពជាដៃគូស្អិតរមួតដែល ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំ កន្លងមកងផដែរ៕