ចាំបាច់ត្រូវកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ វិច្ឆិកា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមបានសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) រៀបចំសិក្ខាសាលា អំពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម - បទពិសោធន៍អន្តរជាតិ និងការណែនាំចំពោះវៀតណាម។

ចាំបាច់ត្រូវកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងមតិនៅសិក្ខាសាលានេះ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការកែលំអគោលនយោបាយធានារ៉ាប់រងសង្គមជាដំណោះ ស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗដើម្បីបន្តសុក្រិតនូវរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម រួមចំណែកផ្លាស់ប្ដូរថ្មីរូបសណ្ឋានរបស់វៀត ណាមដល់ឆ្នាំ២០៣០ តភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយនឹងការធានាអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ជឿនលឿននិងសមភាពសង្គម។ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានស្នើថា៖

        “ប្រទេសជាច្រើនបានកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គមប្រកបដោយជោគជ័យ ប៉ុន្តែមានប្រទេសមួយចំនួនជួបការលំបាកជាច្រើន សូម្បីតែ ទទួលបរាជ័យហើយ។ ដោយហេតុនេះ យើងចាំបាច់ត្រូវស្រាវជ្រាវយ៉ាងហ្មត់ចត់ នូវបទពិសោធន៍របស់ប្រទេសផ្សេងៗ។ ខ្ញុំស្នើឲ្យរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ច បញ្ជាណែនាំឲ្យទទួលយកនិងប្រមូលផ្ដុំយ៉ាងហ្មឺងម៉ាត់នូវ យោបល់របស់តំណាង ដើម្បីកសាងនិងសុក្រិតគំរោងការណ៍កែទម្រង់គោល នយោបាយធានារ៉ាប់រងសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ