ចាំបាច់បង្កើតយុទ្ធនាការដ៏ធំមួយស្តីពីការកសាង និងអនុវត្តប្រព័ន្ធតម្លៃរបស់វៀតណាម

(VOVWORLD) - អង្គសិក្ខាសាលាបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍ជាក់ស្តែងរាល់ប្រព័ន្ធតម្លៃទាំងនេះ តាមរយៈការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋ លើកកម្ពស់តួនាទីរបស់អង្គការនយោបាយសង្គម របស់ប្រជាជនគ្រប់រូប។
ចាំបាច់បង្កើតយុទ្ធនាការដ៏ធំមួយស្តីពីការកសាង និងអនុវត្តប្រព័ន្ធតម្លៃរបស់វៀតណាម - ảnh 1សម័យប្រជុំពិភាក្សាជាមួយប្រធានបទ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ក្នុងយុគសម័យថ្មី” (រូបថត៖ dangcongsan.vn)

នារសៀលថ្ងៃម្សិលមិញ (២៩ វិច្ឆិកា) សិក្ខាសាលាថ្នាក់ជាតិ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី” បានបិទបញ្ចប់ក្រោយរយៈពេល ១ ថ្ងៃធ្វើការ ដោយមានការពិភាក្សាយ៉ាងយកចិត្តទុកដាក់របស់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកប្រតិបត្តិវប្បធម៌ សិល្បករ និងអ្នកគ្រប់គ្រងតភ្ជាប់បណ្តាញពីទីក្រុងហាណូយ Hue និងទីក្រុងហូជីមិញ។ អង្គសិក្ខាសាលាបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍ជាក់ស្តែងរាល់ប្រព័ន្ធតម្លៃទាំងនេះ តាមរយៈការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋ លើកកម្ពស់តួនាទីរបស់អង្គការនយោបាយសង្គម របស់ប្រជាជនគ្រប់រូប។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតយុទ្ធនាការធំមួយ ស្តីពីការកសាង និងអនុវត្តប្រព័ន្ធតម្លៃ ដែលតភ្ជាប់ជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ និងចលនាសាមគ្គីភាពប្រជាជនទាំងមូល ដើម្បីកសាងជីវភាពវប្បធម៌។

ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានស្នើឲ្យស្ថាប័នមុខងារ និងអង្គភាពក្នុងប្រព័ន្ធនយោបាយ សម្របសម្រួលបង្កើតយន្តការ និងគោលនយោបាយ ព្រមទាំងបែងចែកធនធានសមហេតុផល និងចាំបាច់ ដើម្បីបង្កើតចំណុចលោតផ្លោះក្នុងការលាតត្រដាង និងអនុវត្តប្រព័ន្ធតម្លៃក្នុងដំណើរការកសាងប្រទេសជាតិខ្លាំងមាំមួន មានសន្តិភាព ឯកភាព ឯករាជ្យ ប្រជាជនមានបាន ប្រជាធិបតេយ្យ យុត្តិធម៌ វិបុលភាព និងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ