ចាំបាច់ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ គោលនយោបាយអភិវឌ្ឍន៍ទីក្រុងហូជីមិញ
(VOVWORLD) -នាព្រឹកថ្ងៃទី២០វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាអំពីពង្រាង សេចក្តីសម្រេចចិត្ត ស្តីពីយន្តការ គោលនយោបាយអភិវឌ្ឍន៍ទីក្រុងហូជីមិញ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung |
អង្គប្រជុំបានឯកភាពជាមួយនឹងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយអភិវឌ្ឍន៍ទីក្រុងហូជីមិញ។
សមាជិក សមាជិកាសភាបានចាត់ទុកថា ទីក្រុងហូជីមិញជាទីក្រុងពិសេស មានទ្រង់ទ្រាយធំនិងចំនួនប្រជាជនច្រើន និងជាតំបន់ដែលរួមវិភាគទានច្រើន បំផុតទៅក្នុងថវិការដ្ឋ។ ប៉ុន្តែយន្តការ គោលនយោបាយបច្ចុប្បន្នមិនអាចបង្ក លក្ខណៈសម្រាប់ទីក្រុងពង្រីកសក្កានុភាពរបស់ខ្លួនឡើយ។ ដោយហេតុនោះត្រូវមានគោល នយោបាយពិសេសសម្រាប់ទីក្រុង ដើម្បីជួយឲ្យទីក្រុងបន្តមានការរួមវិភាគទានទៅ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោក Nguyen Thai Hoc សមាជិកសភា មណ្ឌល Phu Yen លើកមតិថា៖
“ក្នុងបណ្តាយន្តការ គោលនយោបាយពិសេសសម្រាប់ទីក្រុងហូ ជីមិញ គឺមានខ្លឹមសារខ្លះដោះស្រាយបាននូវតម្រូវការចាំបាច់ចំពោះមុខ ដូចជាបង្កើនប្រ ភពកម្លាំងពលំ វិនិយោគកសាងសាលារៀន មន្ទីរពេទ្យ និងផ្លូវគមនាគមន៍ជាដើម ។ មានខ្លឹមសារខ្លះ ទាមទារពេលវេលានិងដំណើការអនុវត្ត”។
សមាជិកសមាជិកាសភាមួយចំនួនក៏បានសង្កត់ធ្ងន់ថា ការជ្រើស រើសទីក្រុង ហូជីមិញដើម្បីបង្កើតយន្តការពិសេសអភិវឌ្ឍន៍ទីក្រុងក៏ជាការបង្កើតកម្លាំងចលករ អភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕