ច្បាប់ជំនឿសាសនាគោរពនិងធានាសិទិ្ធសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រួប

(VOVWORLD) -ច្បាប់ជំនឿ សាសនាមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១មករាឆ្នាំ ២០១៨ ដែលត្រូវបានចាត់ទុកជារបត់សំខាន់មួយក្នុងគោលនយោបាយជំនឿ សាសនានៅ វៀតណាម។ 
ច្បាប់ជំនឿសាសនាគោរពនិងធានាសិទិ្ធសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រួប - ảnh 1អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Bui Thanh Ha (រូបថតៈ Nguyễn Dân -TTXVN) 

លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិកសាសនារដ្ឋាភិ បាល វៀតណាមបានឲ្យដឹងថា ច្បាប់នេះ បានផ្សព្វផ្សាយដោយឈរ លើស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ តាមនោះ ទន្ទឹមនឹងការទទួល ស្គាល់ គោរព ការ ពារនិងធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ក្នុងនោះមានសេរីភាពជំនឿ សាស នានោះ ច្បាប់ក៏មានខ្លឹមសារថ្មីមួយចំនួនបើបៀបនឹងបទ បញ្ញត្តិជំនឿសាសនា។

        យោងតាមលោក Bui Thanh Ha ការកសាងច្បាប់គឺសំដៅអនុវត្តជាក់ស្តែងនូវទស្សន របស់បក្សនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ស្តីពីការធានាសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់ រូប។ ទន្ទឹមជាមួយគ្នានោះ ពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាទំនុកទុកចិត្តរបស់អ្នកមានជំនឿ សាសនាទៅលើគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ។

        ច្បាប់ក៏បានរួមចំណែកអនុវត្តល្អនូវគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ ជា ពិសេស បង្ហាញនូវការទទួលខុសត្រូវរបស់ប្រទេសជាតិចំពោះការអនុវត្តច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ