ច្បាប់សំខាន់ៗទាំង​ ៤ ដែល​ចូលជាធរមានជា​ផ្លូវការចាប់ពីថ្ងៃ​ទី ១ ខែសីហាទៅ

(VOVWORLD) - នាថ្ងៃទី ១ ខែសីហា ច្បាប់រួមមាន៖ ច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន(វិសោធនកម្ម) បានចូលជាធរមានជាផ្លូវការ។ ទាំងនេះគឺជាច្បាប់សំខាន់ៗដែលត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី ១៥ ដោយចូលជាធរមានរយៈពេល ៥ខែមុននឹងផែនការ(ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥)។

ក្នុងចំណោមច្បាប់ដែលចូលជាធរមានចាប់ពីថ្ងៃនេះតទៅ ច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវបានប្រកាសឱ្យប្រើបន្ទាប់ពីសម័យប្រជុំរដ្ឋសភាចំនួន៤។ នេះជាច្បាប់សំខាន់មួយដែលមានអត្ថន័យនិងសារៈសំខាន់ពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ចសង្គម ការការពារជាតិ សន្តិសុខ និងការពារបរិស្ថានរបស់ប្រទេសជាតិ។ លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai លោក Do Duc Duy ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត Yen Bai បានសង្កត់ធ្ងន់ថា៖ “ចំណុចសំខាន់មួយគឺថា ច្បាប់ភូមិបាល(វិសោធនកម្ម)នេះ បានដោះស្រាយ និងលុបបំបាត់ការជំពាក់ជំពិន និងឧបស័គ្គនៃច្បាប់បច្ចុប្បន្ន។ តាមនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជួយសម្រួលដល់ជីវភាពផលិតកម្មរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបំពេញឯកសារណែនាំសម្រាប់ការអនុវត្តច្បាប់ភូមិបាលនាពេលឆាប់ៗនេះ”។

ទន្ទឹមនឹងច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ  និងច្បាប់គ្រឹះស្ថានឥណទាន(វិសោធនកម្ម) ក៏ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ដោយបំពេញតម្រូវការជាក់ស្តែង ដោះស្រាយការជំពាក់ជំពិនជាច្រើននៃសេដ្ឋកិច្ចនិងតម្រូវការសង្គម។ ការចូលជាធរមាននៃច្បាប់ទាំងនេះ នឹងរំដោះធនធានដីធ្លី លុបបំបាត់បញ្ហាដែលមានស្រាប់ជាច្រើននៅក្នុងទីផ្សារអចលនទ្រព្យនិងលំនៅដ្ឋានសង្គម ក៏ដូចជាធានាសិទ្ធិរបស់រដ្ឋ ប្រជាជន និងអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ