ច្បាប់ស្ដីពីការអនុវត្តសាលក្រមព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) - អនុវត្តន៍ជាក់ស្ដែង បទបញ្ញតិ្តស្ដីពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋតាមរដ្ឋធម្មនុញនិងច្បាប់
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីសេចក្ដីព្រាង ច្បាប់ស្ដីពីការអនុវត្តសាលក្រមព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)។
ច្បាប់ស្ដីពីការ អនុវត្តសាលក្រមព្រហ្មទណ្ឌឆ្នាំ២០១០ ត្រូវបានរដ្ឋសភាវៀតណាមនីតិកាលទី១២ អនុម័តនៅសម័យប្រជុំលើកទី៧នាខែមិថុនាឆ្នាំ២០១០ ហើយចូលជាធរមានចាប់ ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១១។ ឆ្លងកាត់រយៈពេល៨ឆ្នាំ ច្បាប់នេះបានធានាភាព តឹងរឹងនៃច្បាប់ ក៏ដូចជាអនុវត្តន៍គោលនយោបាយលើកលែងទោសដោយ លក្ខណៈមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាមក្នុងការអប់រំនិងកែប្រែអ្នកទោស ផងដែរ។ សមាជិកសភាភាគច្រើនបានយល់ស្របថា ការធ្វើវិសោធនកម្មនិង បំពេញបន្ថែមច្បាប់ស្ដីពីការអនុវត្តសាលក្រមព្រហ្មទណ្ឌឆ្នាំ២០១០ គឺការងារចាំ បាច់ណាស់ សំដៅអនុវត្តន៍ជាក់ស្ដែងបទបញ្ញត្តិទាក់ទិនដល់សិទ្ធិមនុស្ស សិទ្ធិ ពលរដ្ឋតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។
ផ្ដល់មតិស្ដីពីការធ្វើពលកម្មរបស់អ្នកទោស បណ្ដាសមាជិកសភាចាត់ទុកថា ការងារនេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការកែប្រែអ្នកទោសអោយ ក្លាយទៅជាអ្នកមានប្រយោជន៍សម្រាប់សង្គម។ លោក Nguyen Huu Chinh សមាជិកសភាមណ្ឌលទីក្រុងហាណូយ បានចាត់ទុកថា៖
“សេចក្ដីព្រាងច្បាប់នៃមានបទបញ្ញត្តិថា ពន្ធនាគារអាចសហការជាមួយ បុគ្គលនិងសហគ្រាស ដើម្បីជួយអ្នកទោសធ្វើពលកម្ម។ នេះជាចំណុចថ្មីនៃ សេចក្ដីព្រាងច្បាប់ដែលជួយគៀងគរប្រភពធនធានសង្គមនានាដើម្បីបង្កើតការ ងារធ្វើសម្រាប់អ្នកទោសហើយជួយអោយគេអាចរួមវិភាគទានសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម្យ៉ាងវិញទៀត បទបញ្ញត្តិនេះក៏បង្កើតសិទ្ធិសេរីភាព សម្រាប់អ្នកទោសក្នុងរយៈពេលអនុវត្តសាលក្រមព្រហ្មទណ្ឌផងដែរ។ ប្រការ នេះគឺសមស្របទៅនឹងបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងច្បាប់ស្ដីពីសិទ្ធិមនុស្សតែម្ដង”៕