ច្បាប់សន្តិសុខជាតិនៅហុងកុង (ចិន) បានចូលជាធរមានជាផ្លូវការ

(VOVWORLD) - ច្បាប់ការពារសន្តិសុខជាតិនៅហុងកុងមានមាត្រាសរុបចំនួន ៦៦ ដែលបានចែកចេញជា ៦ ជំពូក ដោយមានខ្លឹមសាររួមមាន៖ បណ្ដាគោលការណ៍ទូទៅ មុខងារ និងរចនាសម្ព័ន្ធការពារសន្តិសុខជាតិរបស់តំបន់រដ្ឋបាលពិសេសហុងកុង សកម្មភាព បទឧក្រិដ្ឋ និងការផាកពិន័យ យុត្តាធិការក្នុងការបើកសវនាការ។
ច្បាប់សន្តិសុខជាតិនៅហុងកុង (ចិន) បានចូលជាធរមានជាផ្លូវការ - ảnh 1 ប៉ូលីសហុងកុង (ប្រភព៖  AP)

នាថ្ងៃទី ៣០ ខែមិថុនា  “ ច្បាប់ការពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង”(ចិន) បានចូលជាធរមានជាផ្លូវការ ហើយសេចក្ដីប្រកាសពាក់ព័ន្ធនានា ត្រូវបានប្រធានតំបន់រដ្ឋបាលពិសេសកុងកុង លោកស្រី Carrie Lam ចុះហត្ថលេខា ព្រមទាំងបានចុះផ្សាយនៅ លើសារព័ត៌មានសាធារណៈរដ្ឋាភិបាលនាយប់ថ្ងៃដដែល។

សូមបញ្ជាក់ដែរថា ច្បាប់ការពារសន្តិសុខជាតិនៅហុងកុងមានមាត្រាសរុបចំនួន ៦៦ ដែលបានចែកចេញជា ៦ ជំពូក ដោយមានខ្លឹមសាររួមមាន៖ បណ្ដាគោលការណ៍ទូទៅ មុខងារ និងរចនាសម្ព័ន្ធការពារសន្តិសុខជាតិរបស់តំបន់រដ្ឋបាលពិសេសហុងកុង សកម្មភាព បទឧក្រិដ្ឋ និងការផាកពិន័យ យុត្តាធិការក្នុងការបើកសវនាការ នីតិវិធីអនុវត្តន៍ច្បាប់ រចនាសម្ព័ន្ធការពារសន្តិសុខជាតិរបស់មជ្ឈឹមនៅតំបន់រដ្ឋបាលពិសេសហុងកុង និងលក្ខខ័ណ្ឌបំពេញបន្ថែមមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ