ច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម)៖រួមចំណែកបង្កើនតម្លាភាពនៅទីផ្សារអអចលនវត្ថុ
|
សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
(VOV)_ក្នុងពេលពិភាក្សានៅសាលប្រជុំ នារសៀលថ្ងៃទី២៤ តុលា អំពីខ្លឹម
សារមួយចំនួនដែលមានមតិខុសគ្នាចំពោះសេចក្ដីព្រាងច្បាប់អាជីវកម្មអចលនវត្ថុ
(ធ្វើវិសោធនកម្ម) សមាជិក សមាជិកាសភាជាច្រើនបានអះអាងថា៖ សេចក្ដីព្រាង
ច្បាប់នេះបានមានការកំណត់ផ្សេងៗ ដែលធានាលក្ខណះតម្លារភាពអំពីទីផ្សារអ
អចលនវត្ថុ ការពារអតិថិជន ធានាការគ្រប់គ្រងរបស់រដ្ឋ។ លោក Tran Du Lich សមាជិកសភា មណ្ឌលទីក្រុងហូជីមិញ បានលើកមតិថា៖
“ សេចក្ដីព្រាងច្បាប់លើកនេះ សម្រេចបានគោលដៅចំនួន២។ ទី១គឺដោះ
ស្រាយការជំពាក់ជំពិនក្នុងការអភិវឌ្ន៍ទីផ្សារអអចលនវត្ថុ។ទីពីរគឺមានការកំណត់១
ចំនួនដែលធានាបានតម្លាភាពនៅទីផ្សារអអចលនវត្ថុ។”
ប៉ុន្តែ បណ្ដាសមាជិក សមាជិកាសភាក៏បានស្នើដែរថា៖ សេចក្ដីព្រាងច្បាប់
នេះត្រូវធានាចរិតលក្ខណះឯកភាព សមស្របទៅនឹងច្បាប់លំនៅដ្ឋាន និងច្បាប់
ផ្សេងៗទៀតផង។
មុននោះ នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានពិភាក្សាអំពីខ្លឹមសារមួយចំនួនដែល
នៅមានមតិខុសគ្នា អំពីសេចក្ដីព្រាងច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម)។
តាមគំរោង នាថ្ងៃទី២៥ តុលា រដ្ឋសភាពិភាក្សាអំពីរបាយការស្ដីពីការងារ
បង្ការ ប្រឆាំងការរំលោភច្បាប់ និងបទល្មើស របាយការណ៍ការងាររបស់ប្រធាន
អាយ្យការអមតុលារប្រជាជនកំពូល របាយការណ៍ការងាររបស់ចៅក្រមតុលាការ
ប្រជាជនកំពូល…លៗ៕