ច្បាប់អន្ដរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និង ស្ថិរភាព នៅ តំបន់អាស៊ី
(VOVWORLD) -ច្បាប់អន្ដរជាតិត្រូវ ជាឧបករណ៍ច្បាប់ ដ៏សំខាន់មួយដើម្បីរក្សាសណ្តាប់ធ្នាប់នៅសមុទ្រ ធានាសន្តិសុខ និងស្ថិរភាពនៅតំបន់។
ច្បាប់អន្ដរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និង ស្ថិរភាព នៅ តំបន់អាស៊ី |
ច្បាប់អន្ដរជាតិត្រូវ ជាឧបករណ៍ច្បាប់ ដ៏សំខាន់មួយដើម្បីរក្សាសណ្តាប់ធ្នាប់នៅសមុទ្រ ធានាសន្តិសុខ និងស្ថិរភាពនៅតំបន់។ នេះគឺជាការបញ្ជាក់ និងក៏ជាទស្សនៈរួមរបស់អង្គប្រជុំទាំងមូល ដែលបានចូលរួមសិក្ខាសាលា"ឆ្ពោះទៅកាន់សមុទ្របើកចំហ និងសេរីភាពនៅអាស៊ី៖តួនាទីនៃច្បាប់អន្តរជាតិក្នុងការរក្សាសណ្តាប់ធ្នាប់នៅសមុទ្រ" ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមសិក្ខាលាសានេះ មានតំណាងជិត ១០០ នាក់ ជាអ្នកនយោបាយ អ្នកស្រាវជ្រាវច្បាប់អន្តរជាតិមកពីប្រទេសចំនួន ៩ រួមមានហ្វីលីពីន ម៉ាឡេស៊ី ចិន ឥណ្ឌា ជប៉ុន និងអង់គ្លេសជាដើម។
នេះជាលើកទី ២ ហើយដែលវៀតណាមបានរួមសហការជាមួយស្ថានទូតជប៉ុន និងស្ថានទូតអង់គ្លេស រៀបចំសិក្ខាសាលានេះចាប់តាំងពី ឆ្នាំ ២០១៦។ សិក្ខាសាលាឆ្នាំនេះផ្តោតទៅលើវិធានការជាក់ស្តែងដើម្បីលើកកម្ពស់ ការយល់ដឹងរបស់ភាគីទាក់ទិនរួមនានា និងជំរុញសន្តិសុខនៅសមុទ្រ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Le Dinh Tinh អនុប្រធានវិទ្យាស្ថានសមុទ្រខាងកើត នៃវិទ្យាស្ថានការបរទេសវៀតណាមបានចែករំលែកថា៖
“សេចក្តីប្រាថ្នាធំបំផុតនៅក្នុងសិក្ខាសាលានេះ គឺធ្វើយ៉ាងម៉េច លើកកំពស់មនសិការស្ដីពីតួនាទីរបស់ច្បាប់អន្តរជាតិក្នុងការធានាសេរីភាព សុវត្ថិភាពនាវាចរណ៍នៅអាស៊ីអាគ្នេយ៍ និងអាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម។ ទីពីរ គឺតាមរយៈសិក្ខាសាលានេះ ភាគីនានាបានពិភាក្សាគ្នាយ៉ាងលម្អិតថែមទៀតអំពីទស្សនៈខុសៗគ្នា និងវិធានការជាក់លាក់ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ ពោលគឺការបង្កើតសណ្ដាប់ធ្នាប់តំបន់ដោយផ្អែកលើច្បាប់”៕