ច្បាប់អប់រំ (ធ្វើវិសោធនកម្ម) - ផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញវិស័យអប់រំនៅ វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំអំពី សេចក្ដីព្រាងនៃច្បាប់អប់រំ (ធ្វើវិសោធនកម្ម)។ 

លោក Tran Van Nam សមាជិក សភាមណ្ឌលខេត្ត Binh Duong បានចាត់ទុកថា គប្បីកសាងទិសស្លោកមួយក្នុង វិស័យអប់រំដោយឈរលើសសរទ្រូងចំនួន៤នោះគឺ៖ មុខសញ្ញា គោលដៅ ខ្លឹមសារនិងវិធីសាស្ត្រអប់រំ សំដៅផ្លាស់ប្ដូរថ្មីអោយបានពេញលេញនូវវិស័យអប់រំ នៅវៀតណាម។

        “យើងនឹងចេញផ្សាយគោលនយោបាយនិងយន្តការដ៏សមស្របទៅនឹង សសរទ្រូងទាំង៤នោះ ដើម្បីបន្សាំទៅនឹងការផ្លាស់ប្ដូរនៃសម័យកាល។ ដោយ សារលទ្ធផលនៃផ្នែកអប់រំនោះគឺមនុស្សដែលនឹងសម្រេចលើការរស់រានមានជីវិតនិងភាពសម្បូររុងរឿងរបស់ប្រទេសជាតិ ហេតុដូច្នេះហើយវិស័យអប់រំត្រូវបំបែកមនសិការ និងទំនៀមទំលាប់ចាស់ៗ។ យើងចាំបាច់ត្រូវជ្រើសរើសអ្វីៗដ៏ល្អបំផុតនិងឆ្នើម បំផុតរបស់មនុស្សលោកនិងសម័យកាលដើម្បីណែនាំជំនាន់វ័យក្មេង។ ត្រូវធ្វើ យ៉ាងម៉េចដើម្បីអោយយើងមានខឿនអប់រំមួយដែលឆ្លើយតបទៅនឹងតម្រូវការនិងលក្ខខ័ណ្ឌនៃបដិវត្តន៍ឧស្សាហកម្ម៤.០”។

        សមាជិកសភាភាគច្រើនបានឯកភាពថា ច្បាប់អប់រំធ្វើវិសោធនកម្ម ចាំបាច់ ត្រូវឆ្ពោះទៅរកគោលដៅធំបំផុតនោះគឺពុំទុកអោយអ្នកណាជៀសផុតពីឱកាស សិក្សាបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ