ចាប់ផ្ដើមការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភពលោកនៅវៀតណាម

ចាប់ផ្ដើមការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភពលោកនៅវៀតណាម - ảnh 1
ចាប់ផ្ដើមការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភពលោកនៅវៀតណាម

(VOVworld)_នាយប់ថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ វគ្គផ្តាច់ព្រ័ត្រ បវរកញ្ញា​​សន្តិភាពិភពលោក ២០១៧ បានចាប់ផ្ដើម ។ វគ្គផ្តាច់ព្រ័ត្រ​បវរកញ្ញា សន្តិភាពពិភពលោក ២០១៧ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ ២៦ តុលា នៅទីក្រុងហូជីមិញ Quang Binh និង Phu Quoc (ភាគខាងត្បូងវៀតណាម)។ តំណាងរបស់វៀតណាមចូលរួមវគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភពលោកលើកនេះគឺកញ្ញាជាប់ចំណាត់ទីពីរក្នុងការប្រកួតបវកញ្ញាវៀតណាម ២០១៤ កញ្ញា Nguyen Tran Huyen My ។ លោក Tran Minh​Tien ប្រធានគណៈកម្មាធិការ​ចាត់​តាំង​វគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភព​លោក​ ២០១៧ បានឲ្យដឹងថា៖
“ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាសន្តិភាពពិភពលោកនាបច្ចុប្បន្ននេះមានចំនួនមនុស្សចាប់អារម្មណ៍យ៉ាងច្រើន ដោយមានចំនួន ១ លានអ្នកក្នុង ១ ខែ ។ ដូច្នេះ នេះជាព្រឹត្តិការមានទ្រង់ទ្រាយធំដែលបានប្រព្រឹត្តិនៅវៀតណាម ដោយ​មាន​ការចូលរួមរបស់បវកញ្ញាចំនួន ៩០ នាក់មកពីបណ្ដាប្រទេស ហើយ​នេះ​ជា​ឱកាសសម្រាប់យើងដើម្បីផ្ញើសារទៅបវរកញ្ញាទាំង ៩០ នាក់ គេនឹង​ជា​ឯកអគ្គរដ្ឋទូតដើម្បី​ផ្សព្វផ្សាយទេសចរណ៍វៀតណាម​ ។នេះជា​ឱកាសល្អ​ដើម្បី​នាំ​រូបភាពវៀតណាមទៅកាន់ពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ