ចាប់ផ្ដើមគម្រោងជួយឧបត្ថម្ភតំបន់នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ

(VOVWORLD) - នៅថ្ងៃទី ២៣ ខែកញ្ញា វិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយ ធនធាន និង បរិស្ថាន (ក្រសួងធនធាន និងបរិស្ថាន) បានរៀបចំសិក្ខាសាលាតាមអនឡាញ ដើម្បីចាប់ផ្ដើមគម្រោងជួយឧបត្ថម្ភតំបន់នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និងបរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ។
ចាប់ផ្ដើមគម្រោងជួយឧបត្ថម្ភតំបន់នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និង​បរិស្ថាននិរន្តរភាពនៅមហាអនុតំបន់មេគង្គបើកទូលាយ - ảnh 1រូបថត៖ IE

អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ នាយកវិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយធនធាន និងបរិស្ថានលោក Nguyen Dinh Tho បានឲ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីធ្វើការពិភាក្សាអំពីរបាយការណ៍ចាប់ដំណើរការនិងលទ្ធផលធាតុចេញក្នុងវិស័យចំនួន ៦ នៃកម្មវិធីបម្រែបម្រួលអាកាសធាតុ និងបរិស្ថាននិរន្តរភាព។ ជាពិសេស សិក្ខាសាលាគឺជាឱកាសសម្រាប់ភាគីពាក់ព័ន្ធនានាធ្វើការពិភាក្សាអំពីផែនការអនុវត្តន៍គម្រោង។

នៅក្នុងសិក្ខាលាសានេះ ភាគីវៀតណាមបានសន្យានិងបង្ហាញពីការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាប្រឈមអំពីធនធាន និងបរិស្ថាន ការប្រែប្រួលអាកាសធាតុតាមរយៈការចេញផ្សាយឯកសារសំខាន់ៗស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដោយម្ចាស់ការ បង្កើនការគ្រប់គ្រងធនធាន និង ការពារបរិស្ថាន; យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង; យុទ្ធសាស្ត្រនិងផែនការជាតិស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ; យុទ្ធសាស្ត្រ សម្រាប់ការពារបរិស្ថានជាតិដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០; ច្បាប់ស្តីពីការការពារបរិស្ថានឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ