(VOVworld) - នារសៀលថ្ងៃទី២១ កុម្ភៈ ពោលគឺថ្ងៃទី៣ ខែទី១ តាមច័ន្ទគតិ អនុរដ្ឋ
មន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមលោក Le Dinh Tho បាន ទៅកាន់
ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម ដើម្បីបញ្ជាណែនាំអ្នក មៅការចាប់ផ្ដើម
អនុវត្តគំរោងការណ៍កែលំអរ បើកទូលាយផ្លូវជាតិលេខ ១A។ លោក Le Dinh Tho បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់កម្មាភិបាល វិស្វាករ កម្មករនៃ
អង្គភាពអនុវត្តនានា លើកទឹកចិត្តបណ្ដាកម្មករឆ្លងកាត់លើការ លំបាក ខិតខំ
ប្រឹងប្រែងដើម្បីសំរេចគំរោងការណ៍យ៉ាងឆាប់រហ័ស។
|
ចាប់ផ្ដើមអនុវត្តគំរោងការណ៍កែលំអរ បើកទូលាយផ្លូវជាតិលេខ១Aនៅខេត្ត Quang Ngai |
នាថ្ងៃដដែល មូលដ្ឋានធ្វើអាជីវកម្មប្រេងសាំង សម្ភារៈកសិកម្មភាគច្រើននៅស្រុក
Ea H’Leo ដែលជាស្រុកដាំដុះដើមកាហ្វេសំខាន់នៅខេត្ត Dak Lak នៃតំបន់ភ្នំ ខ្ពង់រាបភាគកណ្ដាលវៀតណាម បានចាប់ផ្ដើមការធ្វើអាជីវកម្មឡើងវិញក្រោយ ប៉ូន្មានថ្ងៃសំរាកក្នុងឱកាសបុណ្យតេតប្រពៃណី ដើម្បីបម្រើតម្រូវការ ស្រោចទឹក ថែទាំដើមកាហ្វេក្នុងដំណាក់កាលសំខាន់៕