ចាប់ផ្តើមកម្មវិធីសកម្មភាពជាតិស្តីពី“គ្មានគ្រោះឥតឃ្លាន”តាមការផ្តើមគំនិតរបស់អ.ស.ប

ចាប់ផ្តើមកម្មវិធីសកម្មភាពជាតិស្តីពី“គ្មានគ្រោះឥតឃ្លាន”តាមការផ្តើមគំនិតរបស់អ.ស.ប - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងសន្និសីទ
(រូបថតៈ vnexpress)


(VOVworld)-ក្នុងសន្ទរកថានៅកម្មវិធីចាប់ផ្តើមសកម្មភាពជាតិស្តីពី“គ្មានគ្រោះ
ឥតឃ្លាន”បានប្រព្រឹត្តទៅនាថ្ងៃទី១៤មករានៅទីក្រុងហាណូយ តាមការ ផ្តើម
គំនិតរបស់អគ្គលេខាធិការអ.ស.បលោក Ban Ki –moon  នាយករដ្ឋមន្ត្រី វៀត
ណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា សិទ្ធិមាន ស្បៀងអាហារ
ជាសិទ្ធិមួយក្នុងសិទ្ធិជាសារវ័ន្តរបស់មនុស្ស។ ទោះបីជា ផលិតកម្មស្បៀង
អាហារលើពិភពលោកទទួលបានសមិទ្ធិធំធេងជាច្រើន ប៉ុន្តែការ ធានាសន្តិ
សុខស្បៀងអាហារ សន្តិសុខអាហាររូបត្ថម្ភ និងការកាត់បន្ថយភាពក្រី ក្រកំពុង
ប្រឈមមុខនឹងនឹងការលំបាកសាកល្បងជាច្រើន។ ក្នុងកាលៈទេសៈ នោះ រដ្ឋាភិបាលគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការផ្តើមគំនិត “គ្មានគ្រោះឥតឃ្លាន”
របស់លោកអគ្គលេខាធិការអ.ស.ប​ សំដៅធានាជីវភាពល្អប្រសើជាង សម្រាប់
ប្រជាជននៅពិភពលោកទាំងមូល។ លោក Nguyen Tan Dung បានអះ​អាងថា៖

        “វៀតណាមសន្យាថា នឹងបន្តគាំទ្រនិងរួមដំណើរជាមួយអ.ស.បក្នុងដំណើ ការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ចីរភាព។ ការដែលវៀតណាមចូលរួមការផ្តើម
គំនិត “គ្មានគ្រោះឥតឃ្លាន” មិនត្រឹមតែជាការទទួលខុសត្រូវរបស់វៀតណាមក្នុង ការជួយជ្រៀមជ្រែងបណ្តាសកម្មភាពរបស់អ.ស.បប៉ុណ្ណោះទេ ថែមទាំងជាការ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វៀតណាមផងដែរ

        លោកស្រី Praribha Mahta អ្នកសម្របសម្រួលអ.ស.បនិងជាប្រធានកម្មវិធី អភិវឌ្ឍន៍អ.ស.បប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាមនារយៈពេល៣០ឆ្នាំកន្លងទៅ។ ស្ថាប័ននានារបស់​អ.ស.ប នានានិងបណ្តាអង្គការអន្តរជាតិបានសន្យារួមដំណើរជាមួយវៀតណាម ក្នុងការ
អភិវឌ្ឍន៍ការផ្តើមគំនិតនេះក៏ដូចជាក្នុងការអភិវឌ្ឍន៍ចីរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ