ចាប់ផ្តើមការប្រកួតដំឡើងកម្មវិធីដើម្បីជួយសង្គ្រោះសត្វព្រៃ Zoohackathon Vietnam ២០២១
(VOVWORLD) - Zoohackathon គឺជាការប្រកួតប្រជែងជាសកលដែលរៀបចំឡើងដោយក្រសួងការបរទេសអាមេរិកដោយមានការចូលរួមពីងប្រទេសជាច្រើននៅជុំវិញពិភពលោ។
ការប្រឡង Zoohackathon Vietnam ២០២១ ដែលមានប្រធានបទ “Coding to end wildlife trafficking “ការដំឡើងកម្មវិធីដើម្បីជួយសង្គ្រោះសត្វព្រៃ” នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ៣០ ខែតុលា។ Zoohackathon គឺជាការប្រកួតប្រជែងជាសកលដែលរៀបចំឡើងដោយក្រសួងការបរទេសអាមេរិកដោយមានការចូលរួមពីងប្រទេសជាច្រើននៅជុំវិញពិភពលោ។
ឆ្នាំនេះ Zoohackathon ត្រូវបានរៀបចំឡើងនៅអ៊ូហ្គង់ដា បូលីវី អារ៉ាប៊ីសាអូឌីត កាបុង សាធារណរដ្ឋកុងហ្គោនិងវៀតណាម។ នៅប្រទេសវៀតណាម ការប្រកួតនេះត្រូវបានអង្គការ CHANGE (អង្គការក្រៅរដ្ឋាភិបាលដែលមានសកម្មភាពការពារបរិស្ថាន) សហការជាមួយអង្គការ WildAid សាកលវិទ្យាល័យ FPT និងមូលនិធិ VietSeeds រៀបចំឡើងដោយសង្ឃឹមថា និស្សិតវៀតណាមនឹងរួមចំណែកទេពកោសល្យ ការច្នៃប្រឌិតនិងគំនិតរបស់ពួកគេ ទៅក្នុងការអភិរក្សប្រភេទសត្វព្រៃនៅក្នុងប្រទេសវៀតណាមនិងពិភពលោក។
សូមគូសបញ្ជាក់ថា ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២១។ ក្រុមល្អបំផុតទាំងបីនឹងមានឱកាសឈ្នះរង្វាន់គួរឱ្យទាក់ទាញ រួមមាន៖ រង្វាន់ជាសាច់ប្រាក់ ១៥០០ ដុល្លារ; អាហារូបករណ៍ដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ផ្ទាល់ខ្លួន; ឱកាសចូលរួមក្នុងកម្មវិធី Zoohackathon សកល៕