ចាប់ផ្តើមគម្រោង “អាកាសធាតុវៀតណាម-កិច្ចសហប្រតិបត្តិការអប់រំដើម្បីទទួលបានការផ្លាស់ប្តូរប្រកបដោយនិរន្ដរភាពនៅក្នុងតំបន់ដីសណ្ដរ”

(VOVWORLD) - នាថ្ងៃទី១០ខែមេសា សាកលវិទ្យាល័យធនធាននិងបរិស្ថានហាណូយ បានរៀបចំកម្មវិធី ចាប់ផ្តើមគម្រោង “អាកាសធាតុវៀតណាម-កិច្ចសហប្រតិបត្តិការអប់រំដើម្បីទទួលបានការផ្លាស់ប្តូរប្រកបដោយនិរន្ដរភាពនៅក្នុងតំបន់ដីសណ្ដរវៀតណាម” ដោយមានការចូលរួមរបស់ដៃគូវៀតណាមនិងហូឡង់។

ចាប់ផ្តើមគម្រោង “អាកាសធាតុវៀតណាម-កិច្ចសហប្រតិបត្តិការអប់រំដើម្បីទទួលបានការផ្លាស់ប្តូរប្រកបដោយនិរន្ដរភាពនៅក្នុងតំបន់ដីសណ្ដរ” - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ 

អញ្ជើញថ្លែងមតិក្នុងពិធីចាប់ផ្តើម អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Vo Tuan Nhan បានវាយតម្លៃខ្ពស់ចំពោះសាលានានារបស់ហូឡង់និងវៀតណាមដែលបានសហការគ្នាដើម្បីលើកកំពស់គុណភាពអប់រំ  តាមទិសដៅអនុវត្តន៍ជាក់ស្តែង សមស្របជាមួយទីផ្សារពលកម្មក៏ដូចជាវិស័យដោយឡែកមួយចំនួន។

គម្រោង “អាកាសធាតុវៀតណាម-កិច្ចសហប្រតិបត្តិការអប់រំដើម្បីទទួលបានការផ្លាស់ប្តូរប្រកបដោយនិរន្ដរភាពនៅក្នុងតំបន់ដីសណ្ដរវៀតណាម” ឧបត្ថម្ភដោយរដ្ឋាភិ បាលហូឡង់ និងរយៈពេលអនុវត្តពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១។ គម្រោងការនេះបាន ផ្តោតទៅលើឧត្តមសិក្សានិងក្រោយឧត្តមសិក្សា ស្តីពីការបន្សំាជាមួយការប្រែប្រួលអាកាសធាតុ ហើយ ការគ្រប់គ្រងប្រភពធនធានទឹកក៏ត្រូវបានពង្រឹងនិងលើកកម្ពស់ឡើងកម្រិតថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ