ចាប់ផ្តើមគម្រោងការដោះស្រាយការបំពុល dioxin ដំណាក់កាលទី២នៅក្រុង Da Nang
|
ទិដ្ឋភាពនៃពិធីបើក |
(VOVworld)-នាព្រឹកថ្ងៃទី១៨តុលានៅទីក្រុង Da Nang អនុរដ្ឋមន្ត្រីក្រសួងការពារប្រ
ទេសវៀតណាម លោក Nguyen Chi Vinh និង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត
ណាមលោក Ted Osius បានអញ្ជើញជាអធិបតីពីធីចាប់ផ្តើមអនុវត្តគម្រោងការដោះ
ស្រាយការបំពុល dioxin ដំណាក់កាលទី២និងជាដំណាក់កាលចុងក្រោយនៅអាកាស
យានដ្ឋាន Da Nang។ គម្រោងការនេះគ្រោងនឹងបិទបញ្ជាប់នាឆ្នាំ២០១៧ខាងមុខ។
លោក Nguyen Chi Vinh បានឲ្យដឹងថា៖
“ដំណាក់កាលទី២នៃគម្រោងការដោះស្រាយការបំពុលជាតិ dioxin នៅអាកាស
យានដ្ឋាន Da Nang ជាការបោះជំហានសំខាន់ អះអាងនូវការខិតខំប្រឹងប្រែងរបស់
ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងអាមេរិកក្នុងការជម្រុញល្បឿនអនុវត្តនូវគម្រោង
ការនេះ។ ហើយត្រូវបញ្ចប់គម្រោងការនេះឲ្យបានឆាប់ ត្រឹមត្រូវតាមការសន្យារបស់
រដ្ឋាភិបាល វៀតណាមនិងអាមេរិក។តាមនោះរួមចំណែក សំអាតបរិស្ថាន ធានាសុខ
ភាព សម្រាប់ប្រជាជន”៕