ចាប់ផ្តើមបញ្ជូនសាកសពជនរងគ្រោះក្នុងករណីយន្តហោះ MH 17 ត្រូវធ្លាក់ទៅកាន់ DONETSK
|
យន្តហោះ MH 17 ត្រូវធ្លាក់ |
(VOV)_ក្រសួងស្ថានភាពបន្ទាន់អ៊ុយក្រែនបានអោយដឹងថា៖ នារសៀលថ្ងៃទី
២០ កក្កដា បណ្ដាបុគ្គលិកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន
១៩៨ នាក់ ក្នុងចំណោមនុស្សចំនួន២៩៨នាក់ត្រូវស្លាប់ដោយសារយន្តហោះ MH 17ត្រូវធ្លាក់នៅភាគខាងកើតអ៊ុយក្រែន និងចាប់ផ្តើមបញ្ជូនសពទាំងនេះត្រឡប់មក
Donetsk វិញ។ បណ្ដាបុគ្គលិកឃ្លាំមើលនៃអង្គការសហប្រតិបត្តិការនិងសន្តិសុខទ្វីប
អឺរ៉ុប (OSCE) ពិនិត្យរទេះភ្លើងដែលបញ្ជូនបណ្ដាសាកសពជនរងគ្រោះ មុនពេលរ
ទេះភ្លើងនេះ ចេញដំណើរពីទីរួមស្រុក Torez ជិតនឹងកន្លែងដែលយន្តហោះត្រូវធ្លាក់
ទៅកាន់ Donetsk។ មុននោះ ដំណាងរបស់រដ្ឋអំណាចអ៊ុយក្រែននិង បណ្ដាកង កម្លាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនទទួលបានឯកភាពជាលើកដំបូងអំពីការ
បញ្ជូនសាកសពជនរងគ្រោះនេះហើយ។ បន្ទាប់ពេលមកដល់ Donetsk សាកសព
ជនរងគ្រោះទាំងនេះនឹងបានប្រគល់អោយបណ្ដាអ្នកជំនាញការខាងកោសល្យវិច្ឆ័យភ្លាមដែរ៕