ចាប់ផ្តើមយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ ២០២២
(VOVWORLD) - អ្នកស្ម័គ្រចិត្ដបានជិះកង់និងចូលរួមក្នុងការសាកល្បងមួយចំនួននៅតាមទីតាំងប្រវត្តិសាស្ត្រ និងសំណង់សំខាន់ ៗ របស់ទីក្រុង ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ប្រជា ជនអំពីយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២។
សមាជិកសម្ព័ន្ធនិងយុវជនស្ម័គ្រចិត្តចូលរួមសកម្មភាពជិះកង់ដើម្បីបរិស្ថានក្នុងកម្មវិធី (រូបថត៖ Hong Giang/TTXVN) |
នាថ្ងៃទី ១៣ ខែមីនា នៅវិមានវប្បធម៌យុវជនទីក្រុងហូជីមិញ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីជិះកង់ដើម្បីចាប់ផ្តើមយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២ ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តជាង ៣០០ នាក់។ អ្នកស្ម័គ្រចិត្ដបានជិះកង់និងចូលរួមក្នុងការសាកល្បងមួយចំនួននៅតាមទីតាំងប្រវត្តិសាស្ត្រនិងសំណង់សំខាន់ៗរបស់ទីក្រុង ដើម្បីទាក់ ទាញការចាប់អារម្មណ៍របស់ប្រជាជនអំពីយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២។
បន្ទាប់ពីសកម្មភាពជិះកង់ គណៈកម្មាធិការរៀបចំយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២ នៅទីក្រុង ហូជីមិញនឹងដាក់ពង្រាយគម្រោងនិងសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីចាប់ពីពេលនេះរហូតដល់ចុងខែមីនា ឆ្នាំ ២០២២។
ម៉ោងផែនដី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលតែងតែបានធ្វើឡើងនៅម៉ោង ៨ និង ៣០ យប់នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា ដោយអំពាវនាវឱ្យប្រជាជនបិទភ្លើងនិងឧបករណ៍អគ្គិសនីដែលមិនប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃក្នុងរយៈពេល ៦០ នាទី។ នៅទីក្រុងហូជីមិញ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការផ្លាស់ប្តូរសកម្មភាពទៅជាទម្រង់អនឡាញ ដោយសារផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ យុទ្ធនាការម៉ោងផែនដី ២០២២ បានត្រលប់មកធ្វើសកម្មភាពផ្ទាល់វិញ តាមរយៈព្រឹត្តិការណ៍ជាក់ស្តែង៕