ចាប់ផ្តើមរៀបចំវង់ចរចារសន្តិសុខលើកទី៣ស្តីពីប្រទេសសូដង់ខាងត្បូង

(VOVWORLD) - វង់ចរចារសន្តិសុខលើកទី៣រវាងភាគីជម្លោះនៅប្រទេសសូដង់ខាងត្បូង ចាប់ផ្តើមនៅថ្ងៃទី១៣ខែសីហា នៅរដ្ឋធានី Khartoum នៃ ប្រទេសសូដង់ខាងត្បូង។

នៅក្នុងវង់ចរចារនេះ ភាគីពាក់ព័ន្ធនានានឹងកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាមួយចំនួន ដែលមិនទាន់ដោះស្រាយក្នុងកិច្ចព្រមព្រៀងសន្តិសុខដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៥ខែសីហាកន្លងទៅ។ យោងតាមការប្រកាសនេះ គណៈបក្ស នយោបាយនានានៅសូដង់ខាងត្បូងនឹងចូលរួមកិច្ចចរចារនិងវង់ចរចារលើកនេះ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩ខែសីហា។ ក្នុងពេលនេះដែរ រដ្ឋមន្ត្រីព័ត៌មាន សូដង់ខាងត្បូង លោក Micheal Makuei Lueth បានឲ្យដឹងថា បញ្ហាសំខាន់ដែល ពិភាក្សាក្នុងវង់ចរចារនេះគឺផ្តោតទៅលើសិទ្ធិរបស់ប្រធានាធិបតី អនុប្រធានាធិបតី និងតំណាងក្នុងស្ថាប័នយុត្តិធម៌ ក៏ដូចជាគិតពិចារណាឡើងវិញស្តីពីការបែងចែក ផ្នែករដ្ឋបាលនៃប្រទេសជាតិនិងបង្កើតឡើងក្រសួងថ្មីមួយចំនួនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ