ចាប់ផ្តើមវង់ចរចាលើកទី ៦ ស្ដីពីសន្តិភាពស៊ីរី នៅអាស្តាណា
(VOVWORLD) -វង់ចរចាលើកទី ៦ ស្ដីពីសន្តិភាពស៊ីរី នៅទីក្រុងអាស្តាណា ប្រទេស កាហ្សាក់ស្ថានបានបើកជាផ្លូវការនាថ្ងៃទី ១៤ កញ្ញា។
ចាប់ផ្តើមវង់ចរចាលើកទី ៦ ស្ដីពីសន្តិភាពស៊ីរី នៅអាស្តាណា |
វង់ចរចាលើកទី ៦ ស្ដីពីសន្តិភាពស៊ីរី នៅទីក្រុងអាស្តាណា ប្រទេស កាហ្សាក់ស្ថានបានបើកជាផ្លូវការនាថ្ងៃទី ១៤ កញ្ញា។ ក្នុងថ្ងៃដំបូងនៃវង់ចរចា ភាគីចូលរួមនានាមានជំនួបពិគ្រោះយោបល់ទ្វេភាគី។ បន្ទាប់មក នាថ្ងៃទី ១៥ កញ្ញា ភាគីនានាគ្រោងនឹងដំណើរការសម័យប្រជុំពេញអង្គ ហើយបិទបញ្ចប់សន្និសីទ។ ចូលរួមរង់ចរចានេះ ភាគីស៊ីរីមានគណៈប្រតិភូរដ្ឋាភិបាលស៊ីរី ដឹកនាំដោយឯកអគ្គរដ្ឋទូតប្រទេសនេះប្រចាំនៅ អ.ស.ប លោក Bashar Jaafari រីឯគណៈប្រតិភូកងកម្លាំងប្រដាប់អាវុធប្រឆាំងស៊ីរី ដឹកនាំ ដោយមេដឹកនាំកងទ័ពសេរីស៊ីរី(FSA) លោក Ahmed Berri។
បញ្ហាសំខាន់មួយនៃវង់ចរចាសន្តិភាពលើកទី ៦ នៅអាស្តាណា គឺការបង្កើត "តំបន់កាត់បន្ថយភាពតានតឹង" នៅ ខេត្ត Idlib របស់ស៊ីរី។៕