ចាប់ផ្តើមអនុវត្តន៍ជំរឿនប្រជាជននិងលំនៅដ្ឋាននៅទូទាំងប្រទេស

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា អគ្គនាយកដ្ឋានស្ថិតិវៀតណាម (ក្រសួងផែនការ និងវិនិយោគ) នឹងប្រមូលព័ត៌មានដើម្បីអនុវត្តន៍ជំរឿនប្រជាជននិង លំនៅដ្ឋានពាក់កណ្តាលអាណត្តិ នៅក្នុងខេត្តក្រុងទាំង ៦៣ ទូទាំងប្រទេស។
ជំរឿនលើកនេះគឺសំដៅប្រមូលព័ត៌មានអំពីចំនួនប្រជាជន និងលំនៅដ្ឋាន ធ្វើ ជាមូលដ្ឋានសម្រាប់វាយតម្លៃអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល ២០២១ - ២០២៥; តាក់តែងគោលនយោបាយ កសាងផែនការប្រជាជន និង លំនៅដ្ឋាន ដើម្បីបម្រើដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដំណាក់កាល ២០២៦ - ២០៣០; ឃ្លាំមើលការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហ ប្រជាជាតិ ដែលរដ្ឋាភិបាលវៀតណាមបានសន្យា។
លទ្ធផលជំរឿនប្រជាជននិងលំនៅដ្ឋាន នឹងត្រូវបានប្រកាសនៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ