ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ វៀតណាមនឹងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារនៅទូទាំងប្រទេស

(VOVWORLD) - វ៉ាក់សាំងប្រភេទនេះ ត្រូវបាន អង្គការសុខភាពពិភពលោកអនុញ្ញាត្តិឲ្យចាក់ដល់កុមារ ហើយប្រទេសជាច្រើនបានប្រើប្រាស់ផងដែរ។ ពោលគឺ វ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់កុមារ។

នាថ្ងៃទី ២៦ ខែតុលា ក្នុងកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេសជាមួយនឹងប្រភេទវ៉ាក់សាំង Comirnaty ផលិតដោយ Pfizer-BioNTech នៃសហរដ្ឋអាមេរិក។ វ៉ាក់សាំងប្រភេទនេះ ត្រូវបាន អង្គការសុខភាពពិភពលោកអនុញ្ញាត្តិឲ្យចាក់ដល់កុមារ ហើយប្រទេសជាច្រើនបានប្រើប្រាស់ផងដែរ។ ពោលគឺ វ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់កុមារ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានស្នើដល់អង្គភាពពាក់ព័ន្ធនៃក្រសួងនិងមូលដ្ឋាន ត្រៀមអនុវត្តន៍ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ តាមអាយុដែលបានណែនាំ ដើម្បីធានាបាននូវសុវត្ថិភាពតាមបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានធ្វើជាលើកដំបូងជាមួយកុមារដែលមានអាយុពី ១៦-១៧ ឆ្នាំ បន្ទាប់មកនឹងបន្ថយចុះអាយុជាបណ្តើរៗ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារនឹងបានធ្វើឡើងស្រដៀងទៅនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលកន្លងមក។ សម្រាប់កុមារ នៅវ័យក្មេង ក្រសួងសុខាភិបាលមានគម្រោងចាក់វ៉ាក់សាំងនៅឆ្នាំ២០២២ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រនិងធ្វើបច្ចុប្បន្នភាពប្រភេទវ៉ាក់សាំងសម្រាប់កុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ