ចាប់ពីថ្ងៃទី ១០ ខែមិនា ឆ្នាំ​២០២០ វៀតណាម​ អនុវត្ត​ការរាយការណ៍​សុខាភិបាលចំពោះប្រជាជនគ្រប់រូប

(VOVWORLD) - នៅវៀតណាម គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមិនា បានកត់សម្គាល់ ករណីឆ្លង Covid-19 ចំនួន ៣០ នាក់នៅខេត្ត ក្រុងចំនួន ១០។
ចាប់ពីថ្ងៃទី ១០ ខែមិនា ឆ្នាំ​២០២០ វៀតណាម​ អនុវត្ត​ការរាយការណ៍​សុខាភិបាលចំពោះប្រជាជនគ្រប់រូប - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam (រូបថត៖ VGP)

នៅវៀតណាម គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមិនា បានកត់សម្គាល់ ករណីឆ្លង Covid-19 ចំនួន ៣០ នាក់នៅខេត្ត ក្រុងចំនួន ១០។ ដំណាក់កាល ចាប់ពីថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ ដល់ថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ នៅទូទាំងប្រទេសបានកត់សម្គាល់ករណីឆ្លង Covid-19 ចំនួន ១៦ នៅខេត្ត ក្រុងចំនួន ៤ (Vinh Phuc: ១១, ទីក្រុងហូជីមិញ៖ ៣, Thanh Hoa: ១ , Khánh Hòa: ១) គឺសុទ្ធតែបានជាសះស្បើយ។ រីឯដំណាក់កាល ចាប់ពីថ្ងៃទី ៥ ខែមិនាឆ្នាំ ២០២០ មក ប្រទេសទាំងមូលបានកត់សម្គាល់ករណីឆ្លង Covid-19 ចំនួន ១៤ នាក់ នៅ ទីក្រុងហាណូយ  Lào Cai   Thừa Thiên – Huế  និង Ninh Bình ដែលក្នុងនោះមាន មនុស្ស ១២ នាក់ បានវិលប្រឡប់មកពីបរទេសវិញ (ជនជាតិវៀតណាមចំនួន ៣ នាក់ និងជនបរទេសចំនួន ៩ នាក់) និង ២ នាក់ ទៀតឆ្លងដោយប្រយោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ