ចាប់ពីថ្ងៃទី ៤ ខែឧសភានេះ ខេត្ត ក្រុងនានាទូទាំងប្រទេសវៀតណាមបានត្រៀមទទួលសិស្សានុសិស្សវិលត្រឡប់ចូលសាលារៀនវិញ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៤ ឧសភា សិស្សានុសិស្សនៅកម្រិតបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យនៅតាមតំបន់ជាច្រើន ទូទាំងប្រទេស បានវិលត្រឡប់ចូលសាលាវិញបន្ទាប់ពីអំឡុងពេលសម្រាកពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19។
ដើម្បីធានាបាននូវសុខភាពសម្រាប់សិស្សានុសិស្ស សាលារៀនទាំងអស់ ត្រូវបាន បាញ់ថ្នាំសម្លាប់មេរោគ។ ទន្ទឹមជាមួយគ្នានោះ សាលាជាច្រើនបានទិញឧបករណ៍បង្ការ ប្រឆាំងនឹងការរីករាលដាលនៃជំងឺ ដូចជាឧបករណ៍វាស់សីតុណ្ហភាពរាងកាយ ទឹកលាងដៃ ជាដើម ដោយធានាបាននូវឧបករណ៍ចាំបាច់សម្រាប់ការពិនិត្យសុខភាពប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស។ លើសពីនេះទៅទៀត សាលានានា ក៏មានគម្រោងអនុវត្តការរក្សាគម្លាតក្នុងថ្នាក់រៀនក្នុងសប្តាហ៍ចូលរៀនដំបូង។ លោកស្រី Tran Le Khanh នាយិការសាលាអនុវិទ្យាល័យ Linh Nam ខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយបានឲ្យដឹងថា៖ “សាលាត្រូវបានបំពាក់ឧបករណ៍យ៉ាងគ្រប់គ្រាន់សម្រាប់ប្អូនៗ និងបានដាក់ម៉ាស តាមថ្នាក់នីមួយៗ។ សាលាទាំងមូលរបស់យើងបានរៀបចំម៉ាសសម្រាប់ប្អូនៗ ចំនួន ១៥០០ ម៉ាស់។ សម្រាប់ថ្នាក់រៀននីមួយៗ សាលាបានរៀបចំទឹកលាងដៃនិងទឹកលាងដៃស្ងួតសម្លាប់មេរោគ ហើយត្រូវបានព្យួរតាមថ្នាក់នីមួយៗ និងមានការណែនាំជាក់លាក់ សម្រាប់ប្អូនៗ”៕