ចាប់ពីម៉ោង 0 នាថ្ងៃទី ៨ ខែឧសភា ការដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសវៀតណាមនឹងចាប់ផ្តើមដំណើរការឡើងវិញ
(VOVWORLD) - ពេលវេលាសម្រាប់អនុវត្តការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឡើងវិញចូលជាធរមានចាប់ពីវេលាម៉ោង ០៨ ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២០ ។
ឡានក្រុងនៅរោងចក្រឡានក្រុង Thang Long ទីក្រុងហាណូយរូ( បថត៖ TTXVN) |
ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម ទើបតែបានចេញឯកសារណែនាំដល់អគ្គនាយកដ្ឋានផ្លូវគោកវៀតណាម នាយកដ្ឋានអាកាសចរណ៍វៀតណាមនាវាចរ ណ៍វៀតណាមផ្លូវដែកវៀតណាម ផ្លូវទឹកក្នុងប្រទេស និងមន្ទីរគមនាគមន៍និងដឹកជញ្ជូនវៀតណាម ស្តីពីការធ្វើអាជីវកម្មឡើងវិញនូវមធ្យោបាយដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក។ ពេលវេលាសម្រាប់អនុវត្តការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឡើងវិញបានចូលជាធរមានចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២០ ។
យោងតាមការវាយតម្លៃរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនបានឲ្យដឹងថាការស្តារឡើងវិញនូវសកម្មភាពដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក ដើម្បីធានាបាននូវតម្រូវការធ្វើដំណើររបស់ប្រជាជនអោយកាន់តែល្អប្រសើរថែមទៀត សមស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ព្រមទាំងជួយដោះស្រាយរាល់ការលំបាកនិងស្តារសកម្មភាពផលិតកម្មនិងសកម្មភាពអាជីវកម្មនានារបស់សហគ្រាសដឹកជញ្ជូនឡើងវិញក្នុងពេលឆាប់ៗនេះផងដែរ៕