ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ កិច្ចព្រមព្រៀង UKVFTA នឹងត្រូវអនុវត្តជាបណ្តោះអាសន្ន

(VOVWORLD) - នាពេលខាងមុខនេះ ទន្ទឹមនឹងការបំពេញនីតិវិធីក្នុងប្រទេស ដើម្បីអនុម័តលើកិច្ចព្រមព្រៀង UKVFTA ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីចេញឯកសារណែនាំជាក់លាក់សម្រាប់ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះ។ 
ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ កិច្ចព្រមព្រៀង UKVFTA នឹងត្រូវអនុវត្តជាបណ្តោះអាសន្ន - ảnh 1កែច្នៃគ្រំនៅក្រុមហ៊ុន Lenger Seafoods Vietnam សម្រាប់នាំចេញទៅសហភាពអឺរ៉ុបអង់គ្លេស ជប៉ុន អាមេរិក កូរ៉េខាងត្បូង (១៤ តុលា ២០១៩) (រូបថត៖ TTXVN)

បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ នៅទីក្រុងឡុង ចក្រភពអង់គ្លេសមក វៀតណាមនិងចក្រភពអង់គ្លេសបានបញ្ចប់បែបបទដោយអនុញ្ញាតឱ្យអនុវត្តជាបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះចាប់ពីម៉ោង ២៣:០០ ម៉ោង GMT ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ (ពោលគឺម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ម៉ោងនៅវៀតណាម)។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងបរិបទដែលចក្រភពអង់គ្លេសបានចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ ហើយដំណាក់កាលអន្តរកាលត្រៀមបញ្ចប់ (ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០) ហេតុដូច្នេះ ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀង UKVFTA នឹងធានាបាននូវពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអង់គ្លេសមិនត្រូវបានរំខាន នៅពេលបញ្ចប់រយៈពេលអន្តរកាលនោះទេ ខណៈពេលដែលភាគីទាំងពីរបានបន្តបំពេញនីតិវិធីក្នុងប្រទេសស្របតាមច្បាប់របស់ប្រទេសរៀងៗខ្លួន។

នាពេលខាងមុខនេះ ទន្ទឹមនឹងការបំពេញនីតិវិធីក្នុងប្រទេស ដើម្បីអនុម័តលើកិច្ចព្រមព្រៀង UKVFTA ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីចេញឯកសារណែនាំជាក់លាក់សម្រាប់ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានោះ រៀបចំផែនការអនុវត្តដើម្បីធានាបាននូវការប្រើប្រាស់ជាអតិបរមានូវឱកាសដែលបាននាំមកដោយកិច្ចព្រមព្រៀងនេះ ដើម្បីនាំមកផលប្រយោជន៍ដល់ប្រជាជននិងអង្គភាពអាជីវកម្មវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ