ចំពោះវៀតណាម៖អធិបតេយ្យភាពគឺខ្ពង់ខ្ពស់បំផុត

 ចំពោះវៀតណាម៖អធិបតេយ្យភាពគឺខ្ពង់ខ្ពស់បំផុត - ảnh 1
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម លោក Hoang Binh Quan

          (VOV)_នេះគឺជាការអះអាងរបស់ប្រធាន គណៈកម្មាធិការកិច្ចការបរទេស
មជ្ឈឹមបក្សកម្មុយនីស្តវៀតណាម លោក Hoang Binh Quan នៅខាងក្រៅមហាសន្និ
បាតបក្ស​កម្មុយនីស្តវៀតណាមនីតិកាលទី១២ នៅពេលស្ដីអំពីបញ្ហាសមុទ្រខាង
កើត។ ​តាមលោក Hoang Binh Quan ថា៖​ដោយមានការខុសប្លែករវាងវៀតណាម​
និង​ចិន​ ក៏ដូចជាការខុសប្លែករវាងប្រទេសនានានៅសមុទ្រខាងកើត បានជាត្រូវ
មាន​ឧបករណ៍នានាដើម្បីដោះស្រាយ។ នោះគឺបណ្ដាមូលដ្ឋានគតិយុត្តិ និងច្បាប់​
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២ និងសេចក្ដី
ថ្លែងការណ៍រួម ស្ដីអំពីប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងកំពុងឆ្ពោះ​ទៅ​ការ
កសាងក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ លោក Hoang
 Binh Quan បានអះអាងថា៖​វៀតណាមមានគ្រប់គ្រឹះដ្ឋានគតិយុត្តិ ​ដើម្បីអះអាង
ថា៖ប្រជុំកោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម​ ប៉ុន្តែ​វៀតណាម​នៅ
រក្សាដំណោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ​។ ​ទន្ទឹមនឹងនោះ
 វៀតណាមក៏ប្រឆាំងការប្រើប្រាស់អំពើហឹង្សា និងគំរាមគំហែង​ប្រើប្រាស់អំពើ
ហឹង្សាផងដែរ។

          “ ខ្ញុំចាត់ទុកថា៖ ការដោះស្រាយបញ្ហានេះមិនអាចឆាប់រហ័សបានទេ ដោយ
ត្រូវគោរព​លក្ខខ័ណ្ឌរួម។ ក្នុងសំណុំឯកសារនៃមហាសន្និបាតបក្ស និងអាណត្តិ
មហាសន្និ​បាតជាច្រើន បានលើកច្បាស់ថា៖វៀតណាមត្រៀមខ្លួន​ជាមិត្ត និងជា
​ដៃគូទំនុកទុកចិត្តរបស់ប្រទេសនានាលើពិភពលោក និងជាសមាជិកមានការ​ទ
ទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ វៀតណាម​អនុវត្តគោលមាគា៍
​កិច្ចការបរទេសពហុទិសភាវូបនីយកម្ម និងពហុបែបភាវូបនីយកម្ម គោលដៅនិង
គោលការណ៍មុនក៏ដូចជាក្រោយដូច្នេះ។”

          លោក Hoang Binh Quan ក៏បានចាត់ទុកថា៖​ក្នុងសភាពការណ៍​នាបច្ចុប្បន្ន
 សម្លេងរបស់សហគមន៍អន្តរជាតិគឺមានសារះសែនសំខាន់។ ស្ថិរភាព សេរីភាព
នេវាចរណ៍នៅសមុទ្រខាងកើត មិនគ្រាន់តែជាផលប្រយោជន៍របស់​បណ្ដាប្រ
ទេសនៅតំបន់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍របស់ប្រទេសផ្សេងៗលើ
ពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ