ច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិជាផ្លូវការ
(VOVWORLD) -នាម៉ោង ១០ និង ៥១ នាទី (តាមម៉ោងកូរ៉េខាងត្បូង គឺម៉ោង ៨ និង ៥១ នាទីតាមម៉ោងវៀតណាម) ថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០១៧ នៅគោះ Jeju (កូរ៉េខាងត្បូង) នៅក្នុងសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្ដីពីកិច្ចការពារ បេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១២ បានឯកភាពដាក់បញ្ចូលបេតិកភណ្ឌ “ច្រៀង Xoan Phu Tho” ទៅក្នុងបញ្ជីរាយនាម បេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។
ច្រៀង Xoan Phu Tho ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិជាផ្លូវការ |
នាម៉ោង ១០ និង ៥១ នាទី (តាមម៉ោងកូរ៉េខាងត្បូង គឺម៉ោង ៨ និង ៥១ នាទីតាមម៉ោងវៀតណាម) ថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០១៧ នៅគោះ Jeju (កូរ៉េខាងត្បូង) នៅក្នុងសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា ២០០៣ ស្ដីពីកិច្ចការពារ បេតិកភ័ណ្ឌវប្បធម៌អរូបីលើកទី ១២ បានឯកភាពដាក់បញ្ចូលបេតិកភណ្ឌ “ច្រៀង Xoan Phu Tho” ទៅក្នុងបញ្ជីរាយនាម បេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។
នៅក្នុងសម័យប្រជុំលើទី ១២ នេះ បណ្ដាប្រទេសជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញា UNESCO ២០០៣ បានវាយតម្លៃខ្ពសចំពោះការអភិរក្ស និងពង្រីកបេតិកភណ្ឌរបស់ខេត្ត Phu Tho ហើយគាំទ្រការដាក់បញ្ជូល ច្រៀង Xoan Phu Tho ទៅក្នុង បញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិ។
ដោយមានការទទួលស្គាល់បេតិកភណ្ឌទាំងពីរគឺ Bai Choi និង Hat Xoan នោះ នាបច្ចុប្បន្ន វៀតណាមបានមានបេតិភណ្ឌវប្បធម៌អរូបីតំណាងឲ្យមនុស្សជាតិចំនួន ១២។ ការទទួលស្គាល់នេះ មានអត្ថន័យដ៏សំខាន់ ហើយរួមចំណែកផ្សព្វផ្សាយប្រសិទ្ធភាពនៃខឿនវប្បធម៌សម្បូរបែបរបស់ជនជាតិវៀតណាម៕