|
ចរន្តទុនពីទ្វីបអឺរុបកំពុងហូរមកចូលវៀតណាម។ |
VOV-បណ្ដាវិនិយោគិនកំពុងប្រមូលយកវិញទុនវិនិយោគរបស់គេពីក្រិក
អ៊ីតាលី អេស្បាញ់និងប្រទេសសហភាពអឺរុបផ្សេងៗ។ កន្លែងមកជាបន្ត
របស់ចរន្តទុនវិនិយោគនេះគឺជាវៀតណាម។ នេះជាការបញ្ជាក់របស់អ្នក
ជំនាញការនៅវិទ្យុ សំលេងប្រទេសរុស្ស៊ីដែលបានផ្សាយនាថ្ងៃទី១៤មិនា។ មជ្ឈដ្ធានអ្នកជំនាញការចាត់ទុកថាកត្តាសំខាន់១សំរេចការជ្រើសរើស របស់វិនិយោគិនសំរាប់វៀតណាមគឺស្ថិរភាពអំពីនយោបាយនិងសង្គម។
អំពីកំរិតរជីវភាពរស់នៅ នាឆ្នាំទៅមិញវៀតណាមរៀបលំដាប់ថ្នាក់ទី៦១ ក្នុងតារាងរៀបចំណាត់ថ្នាក់មានឥទ្ធិពលដោយវិទ្យាស្ថានស្រាវជ្រាវឯករាជ
Legatum Instutute បានបង្កើតឡើង គឺក្នុងមួយឆ្នាំបានឡើង១៦ថ្នាក់។ តាមការ
វាយដំលៃរបស់ Bloomberg ថា ខឿនសេដ្ធកិច្ចវៀតណាមនាពេលអនាគត
អាចដណ្ដើមបានថ្នាក់ទី៣នៅដំបន់ទ្វីបអាស៊ីបន្ទាប់ពីចិននិងឥណ្ឌា។ បណ្ដា
អ្នកជំនាញការបានចាត់ទុកថា កំលាំងពលករដ៏សម្បូររបស់វៀតណាមនឹង
ទាក់ទាញបណ្ដាក្រុមហ៊ុនតទៅទៀត៕