ចលនា“Occupy Central”បង្កចលាចលគមនាគមន៍នៅហុងកុង

ចលនា“Occupy Central”បង្កចលាចលគមនាគមន៍នៅហុងកុង - ảnh 1
ភាពចលាចលនៅហុងកុង (រូបថតៈ Getty Images )

(VOVworld)- ចលនា“Occupy Central”បានអូសបន្លាយដល់ថ្ងៃទី២៩កញ្ញា  បណ្តាលឲ្យវិថីសំខាន់១ចំនួននៅមណ្ឌលរដ្ឋបាលពិសេសហុងកុង (ចិន) ត្រូវ
ហ៊ុំព័ទ្ធ ហើយសាលាជាច្រើនត្រូវបិទទ្វានិងចរាចរណ៍មានភាពវឹកវ។ ចលនានេះ បានបំផុសឡើងនាព្រឹកថ្ងៃទី២៨កញ្ញា ដែលចាប់ផ្តើមពីទីស្នាក់ការរដ្ឋអំណាច
 Admiralty ហើយរីករាយភាយទៅកាន់កន្លែងផ្សេងៗដូចជា  Causeway Bay និង
 Mongkok ក្នុងថ្ងៃទី២។ បាតុករស្ថិតក្នុងសភាពសមរម្យ ប៉ុន្តែប៉ូលិស្តមិនទទួល
ជោគជ័យក្នុងការបញ្ចុះបញ្ចូលបាតុករបំបែកចេញតាមដងវិថី។

        បាតុករចូលរួមចលនា “Occupy Central” បានអំពាវនាវគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាចិន ដកចេញសេចក្តីសម្រេចចិត្តដែលបាននាំចេញនាខែ
សីហា កន្លងទៅ ដោយនិយាយអំពីធ្វើកំណែទម្រង់ការបោះឆ្នោតនៅហុងកុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ