ចលនាកសាង “ផ្ទះមហាសាមគ្គីភាពបណ្ដាជនជាតិវៀតណាម” នៅស្រុកកោះ Truong Sa

(VOVWORLD) - ផែនការនេះ គឺសំដៅជំរុញខ្លាំងការងារឃោសនា លើកកំពស់ការយល់ដឹងនិងការទទួលខុស ត្រូវរបស់សហគមន៍សហគ្រាស ពាណិជ្ជករវៀតណាម អាណិកជននៅឯបរទេស និងប្រជាជនគ្រប់ស្រទាប់ស្ដីអំពីសារសំខាន់នៃកោះសមុទ្រចំពោះបុព្វហេតុកសាង និងការពារមាតុប្រទេស៕
ចលនាកសាង “ផ្ទះមហាសាមគ្គីភាពបណ្ដាជនជាតិវៀតណាម” នៅស្រុកកោះ Truong Sa - ảnh 1 ទីលានលេងសំរាប់កុមារនៅស្រុកកោះ Truong Sa (រូបថត៖ TTXVN)


នារសៀលថ្ងៃទី២១ មីនា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំស្ដីពីការអនុវត្តផែនការរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមដែលសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក រៀបចំឲ្យគណៈប្រតិភូបណ្ដាសហគ្រាស ពាណិជ្ជករ អាណិកជន និងប្រជាជនគ្រប់ស្រទាប់ ទៅទស្សនាស្រុកកោះ Truong Sa ស្ថានីយ៍ DK1 និងចលនាការរៃអង្គាសទឹកប្រាក់ ដើម្បីកសាង “ផ្ទះមហា សាមគ្គី បណ្ដាជនជាតិវៀតណាម” នៅស្រុកកោះ Truong Sa។ ផែនការនេះ គឺសំដៅជំរុញខ្លាំងការងារឃោសនា លើកកំពស់ការយល់ដឹងនិងការទទួលខុស ត្រូវរបស់សហគមន៍សហគ្រាស ពាណិជ្ជករវៀតណាម អាណិកជននៅឯបរទេស និងប្រជាជនគ្រប់ស្រទាប់ស្ដីអំពីសារសំខាន់នៃកោះសមុទ្រចំពោះបុព្វហេតុកសាង និងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ