ចលនាស្ម័គ្រចិត្តជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីក្រុងហូជីមិញ
(VOVWORLD) - នាយប់ថ្ងៃទី១២ ខែសីហា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹក ខួបលើកទី២៥នៃកម្មវិធី យុទ្ធនាការស្ម័គ្រចិត្តវិស្សមកាលរបស់យុវជនទីក្រុង ហូជីមិញ។
ទិដ្ឋភាពនៃពិធីបំផុសខែយុវជនឆ្នាំ២០១៨នៅទីក្រុងហូជីមិញ (រូបថត៖ hochiminhcity.gov.vn) |
ក្នុងអំឡុង២៥ឆ្នាំកន្លងទៅ មានយុវជននិងនិស្សិតប្រមាណជាង២លាន១ សែននាក់បានចូលរួមចលនាស្ម័គ្រចិត្តជាច្រើនលើសលុប។ ដោយការជក់ចិត្តនិង កម្លាំងរស់នៃយុវវ័យ កម្លាំងយុវជនស្ម័គ្រចិត្តបានលុបបំបាត់អក្ខរភាពសំរាប់ មនុស្សប្រមាណ២៩ពាន់នាក់ ដាំដើមឈើជាង៣លានដើម កែសម្រួលដល់ផ្លូវ ជាង៦០០គ.ម កសាងថ្មីនិងជួសជុលសំណង់គមនាគមន៍និងសាលារៀនជាច្រើន នៅបណ្ដាតំបន់។ ឆ្លងកាត់ឆ្នាំនីមួយៗ យុទ្ធនាការស្ម័គ្រចិត្តត្រូវបានបើកទូលាយ ជាបណ្ដើៗទៅដល់តំបន់ Tay Nguyen តំបន់ភាគកណ្ដាល តំបន់កោះសមុទ្រ និងប្រទេសជិតខាងឡាវនិងកម្ពុជាទៀតផង។ លោក Ngo Minh Hai លេខារង សម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ចលនាស្ម័គ្រចិត្តរបស់យុវជនទីក្រុងហូជីមិញបានសរឲ្យឃើញនូវប្រសិទ្ធភាពតាមរយៈឆ្នាំនីមួយៗ ដោយសំណង់ជាច្រើនដែលផ្សាភ្ជាប់ទៅនឹងចលនាកសាង ជនបទថ្មី កសាងទីក្រុងអារិយ្យធម៌ និងការពារបរិស្ថាន។ ក្រុមមួយនឹងធ្វើការនៅ តំបន់មួយក្នុងរយៈពេលពី៣ដល់៤ឆ្នាំ បានជាបន្សល់ទុកមកនូវការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះប្រជាជនតំបន់។ ពីបង្គោល២៥ឆ្នាំនេះ ចលនាស្ម័គ្រចិត្តរបស់ យុវវ័យទីក្រុងហូជីមិញនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងនិងខេត្តក្រុងនានាផងដែរ”៕